ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដើមសាគូរ៉ារីកស្គុសស្គាយ នៅតាមសួនច្បារមាត់ទន្លេ ពិតជាស្រស់ស្អាត

    BY Khmernote Media February 26, 2020
    ដើមសាគូរ៉ារីកស្គុសស្គាយ នៅតាមសួនច្បារមាត់ទន្លេ ពិតជាស្រស់ស្អាត

    ពិតជាពិសេសណាស់ពេលនេះដើមសាគូរ៉ា បានចាប់ផ្តើមចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយសួនច្បារមាត់ទន្លេ ដែលកាន់តែធ្វើឲ្យសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ។ ជាពិសេសសម្រាប់ពុកម៉ែបងប្អូន មិត្តៗយុវវ័យដែលនិយមថតរូបជាមួយនឹងទេសភាពផ្កាស្អាតៗបែបនេះពិតជាមិនខកបំណង។

    ដោយយោងតាមការបង្ហោះរបស់ “មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ” បានបង្ហោះរូបថតជាច្រើនសន្លឹកព្រមទាំងបានសរសេរថា៖ “ផ្ការីកតាមសួនមាត់ទន្លេ”។ ក្នុងនោះផងក៏មានបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម បានសំណូមពរឲ្យមានការដាំផ្កាស្អាតៗបែបនេះឲ្យបានច្រើន ដើម្បីបង្កើនសោភ័ណភាពនៅក្នុងទីក្រុងផងដែរ៕

    រូបភាពពី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay