សមត្ថកិច្ច ចុះបង្រ្កាបយានដ្ឋានដែលលួចលាក់កែច្នៃដំឡើងទ្រុងរថយន្តមួយកន្លែង
- February 27, 2020
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានសហការជាមួយកំលាំងនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះបង្រ្កាបយានដ្ឋានកែច្នៃមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ព្រែកប៉ាន ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបានធ្វេីការលួចលាក់កែច្នៃដំឡើងទ្រុងរថយន្ត ដែលមានម្ចាស់ឈ្មោះ អេង គង់ ភេទប្រុស មានទីតាំងនៅបច្ចុប្បន្ន ភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
តាមការត្រួតពិនិត្យរបស់ក្រុមការងារ យានដ្ឋាននេះទេីបនឹងលួចបេីកធ្វើអាជីវកម្ម និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាលឡេីយ។ ចំណែកម្ចាស់អាជីវកម្ម និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post: