ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មុខសញ្ញាជិះកង់បីឥណ្ឌា លួចកាច់កញ្ចក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

    BY Khmernote Media February 27, 2020
    មុខសញ្ញាជិះកង់បីឥណ្ឌា លួចកាច់កញ្ចក់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

    កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

    ជនសង្ស័យ២រូបដែលឃាត់ខ្លួនបានទី១មាន ឈ្មោះ អៃ ដារ៉ា ហៅរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២ ឈ្មោះ មាស ធីចំរើន ហៅប៊ុណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រឺម៉កកង់៣។ ចាប់យកវត្ថុតាងមួកប៉ារេ ពណ៌ កាហ្វេ ចំនួន ០១ កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ស ដងឈើ ប្រវែង១៩សង់ទីម៉ែត្រ កំពស់៩០សង់ទីម៉ែត្រ ចំនួន០១ រឺម៉កកង់បី(PassApp) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១GY៥២៨១។

    ជនរងគ្រោះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន ។ សម្ភារៈបាត់បង់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាកTOYOTA LEXUS NX 200T គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay