ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្របួចបានក្រុមចោរដើរលួចតាមផ្លូវ ឲ្យតែប្រហែសយកទាំងអស់ សូម្បីតែ Power Bank និងដុំសាកថ្មក៏លួចដែរ

    BY Khmernote Media February 27, 2020
    ក្របួចបានក្រុមចោរដើរលួចតាមផ្លូវ ឲ្យតែប្រហែសយកទាំងអស់ សូម្បីតែ Power Bank និងដុំសាកថ្មក៏លួចដែរ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ បានជិះកង់ដើរមើលអ្នកធ្វេសប្រហែស ចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងអ្នកដំណើរតាមដងផ្លូវ តែត្រូវបានក្រុមអ្នករត់កង់បីនិងប្រជាពលរដ្ឋឃើញទាន់ ជួយដេញចាប់បានម្នាក់ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ជូនកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ នាំយកទៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខម៉ាត២៥០០៛ ជាប់ស្លាកប៉ាណូធំកាត់ទទឹងផ្លូវ(ច្រមុះជ្រូកក្បាលថ្នល់) តាមបណ្តោយព្រះមុនីវង្ស ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនសង្ស័យឈ្មោះ ម៉េន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅម្ដុំច្បារអំពៅ១ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង បានឈប់ចាំម៉ូយ នៅចំណុចកើតហេតុខាងលើ ក្បែរម៉ាត២៥០០៛ ហើយដើរទៅឈចាំមើលម៉ូយ នៅជិតនោះស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះកង់ម្នាក់មួយគ្រឿង ដើររើសអេតចាយ ជាមុខសញ្ញាដែលសកម្មខាងលួចតែម្ដង អោយតែអ្នកណាប្រហែស គឺចូលលួចយកទៅបាត់មិនខាន ជាក់ស្ដែងខណៈពេលកំពុងចូលមកបន្លំលួចយក PowerBank និងដុំសាកថ្មពីក្នុងកង់បីឥណ្ឌាខាងលើនោះ គាប់ជួនម្ចាស់កង់បីងាកឃើញទាន់ ក៏ស្រែកធ្វើឲ្យក្រុមជនសង្ស័យនាំគ្នាជិះគេចទៅបាត់អស់ ហើយម្ចាស់កង់បីក៏ខ្ចិលដេញ ព្រោះគិតថាអាណិត តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេប៉ុន្មានផង ស្រាប់តែក្រុមជនសង្ស័យឌឺមែន បានជិះកង់ចូលមកលួចឆៅៗតែម្ដង លើកនេះសំណាងមិនល្អ រត់លែងរួច ត្រូវក្រុមអ្នករត់កង់បីជួយដេញចាប់ ធ្វើឲ្យជនសង្ស័យភ័យ រត់ចោលកង់បាត់២នាក់ តែនៅសល់ជនសង្ស័យខាងលើ ត្រូវបានគេតាមចាប់បាននៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ស្វាគមន៍មួយនាក់មួយដៃមួយជើង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកនាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។

    បច្ចុប្បន្នក្រោយកើតហេតុដោយម្ចាស់កង់បីឥណ្ឌាខ្ចិលវែងឆ្ងាយនាំតែខាតពេល ម្ចាស់កង់បីអាណិត មិនប្ដឹងផ្ដល់ឡើយ គ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំណែនាំ និងហៅអាណាព្យាបាលមកធានាយកទៅអប់រំហើយអោយត្រលប់ទៅផ្ទះវិញ៕

    អត្ថបទ និងរូបភាព៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay