រន្ធត់ណាស់! នារីម្នាក់ជិះម៉ូតូរអិលដួលចូលកង់អេស្កាវ៉ាទ័រ ហើយត្រូវអេស្កាវ៉ាទ័រកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង
ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារ MB bank ម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អេស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារងិនអាន ហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ MB bank ស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឃ្លីកពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1AF 6599។ អ្នកបើកបរអេស្កាវ៉ាទ័រឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកអេស្កាវ៉ាទ័រ ស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បើកអេស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុ ម៉ូតូ និង អេស្កាបាន ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងលុះដល់មកចំណុចកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលើម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអេស្កាវ៉ាទ័រ ហើយត្រូវអេស្កាកិន បណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងទាក់ទងជំនាញវាស់វែងយកអេស្កាវ៉ាទ័រ និងអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីរីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ និងរូបភាព៖ បងម៉េង






