ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្គ្រានឆ្នាំថ្មីនៅថៃតែប៉ុន្មានថ្ងៃសោះ សម្លាប់មនុស្ស និងរបួសសរុបជិត៤ពាន់នាក់

    BY Khmernote Media April 18, 2018
    សង្គ្រានឆ្នាំថ្មីនៅថៃតែប៉ុន្មានថ្ងៃសោះ សម្លាប់មនុស្ស និងរបួសសរុបជិត៤ពាន់នាក់

    ថៃ៖ របាយការណ៍បឋមរបស់អាជ្ញាធរថៃបានបង្ហាញថា គិតត្រឹមថ្ងៃទី៦ នៃការប្រារព្ធពិធីបុណ្យសង្រ្គានឆ្នាំថ្មីរបស់ថៃ ដែលមានរយៈពេលដល់ទៅ៧ថ្ងៃនោះ គឺមានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៣៧៨ នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣,៥៧៥ នាក់។

    របាយការណ៍ស្ដីអំពីចរាចរណ៍ផ្លូវគោកមួយនេះបានបង្ហាញដែរថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់នេះបានបង្កឡើងដោយបញ្ហាធំៗមួយចំនួនដូចជា បញ្ហាផ្លូវថ្នល់ចំនួន ២៨.៤៧% បញ្ហាបើកបរក្នុងស្ថានភាពស្រវឹង ២៧.២៩% និងបញ្ហាបង្កឡើងដោយអ្នកជិះម៉ូតូមិនគោរពច្បាប់ចំនួន ៨១.៨០%។

    ចំពោះបទល្មើសចរាចរណ៍វិញក៏កើតមានច្រើនណាស់ដែរសម្រាប់នៅក្នុងប្រទេសថៃគឺមានចំនួន ១៧៦,៤១៥ ករណី ដែលបានកើតឡើងនៅក្នុងប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ២​,០១៣ កន្លែងផ្សេងគ្នា ដែលក្នុងនោះរួមមានករណីបើកម៉ូតូដោយមិនពាក់មួកសុវត្ថិភាពចំនួន ៤៩ ៨៦៦ ករណី និងករណីបើកបរថយន្តដោយគ្មានប័ណ្ណបើកបរចំនួន ៤៦ ០៦៧ ករណី។

    សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានចាត់ចំណាត់ថ្នាក់ថា ប្រទេសថៃជាប្រទេសដែលមានចំនួ​នអ្នកស្លាប់ច្រើនជាងគេលើពិភពលោកលំដាប់ទី ២ បន្ទាប់ពីប្រទេសលីប៊ី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay