ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Ford Raptor បើកលឿនដូចហោះបោះពួយបុកខឿនចែកទ្រូងផ្លូវ ហោះរំលងផ្លូវម្ខាងទៀត ផ្ទុះបែកកង់កល់ជាប់បើកទៅមុខលែងរួច ឯម្ចាស់ដាក់មេប្រូចបាត់

    BY Khmernote Media February 27, 2020
    Ford Raptor បើកលឿនដូចហោះបោះពួយបុកខឿនចែកទ្រូងផ្លូវ ហោះរំលងផ្លូវម្ខាងទៀត ផ្ទុះបែកកង់កល់ជាប់បើកទៅមុខលែងរួច ឯម្ចាស់ដាក់មេប្រូចបាត់

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RAPTOR បានបើកបោះពួយទៅបុកខឿនសួនពុះចែកទ្រូងផ្លូវ ហោះរំលងទៅផ្លូវម្ខាងទៀត ផ្ទុះបែកកង់កល់ជាប់ បើកទៅមុខលែងរួច កាលពីវេលាម៉ោង១១និង៥០នាទីយប់ ជិតរំលងចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៥ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក FORD RAPTOR ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀត បែកកង់ទាំងសងខាងកល់ជាប់ទៅមុខលែងរួច។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ ឯអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយអោយតំណាងចុះមកដោះស្រាយបញ្ចប់រឿង ជាមួយភាគីខាងក្រុមសន្តិសុខគ្រប់គ្រងដីបឹងកក់របស់ក្រុមហ៊ុនឯកជននោះរួចរាល់ផងដែរ។

    ក្រោយកើតហេតុរថយន្តបង្ក បានទុកចោលនៅកន្លែងកេីតហេតុមួយយប់សិន ដោយរងចាំព្រឹកឡេីងទេីបហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡេីយ ៕

    អត្ថបទនិងរូបភាព៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay