រថយន្ត

រថយន្តអាចការពារវីរុសកូរ៉ូណាបាន ឥលូវចេញលក់ហើយ មួយគ្រឿងតម្លៃ…

BY
autoadmin
February 27, 2020

ចិន៖ ក្រុមផលិតរថយន្ត Geely ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានសម្ពោធដាក់លក់រថយន្តជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ ខណៈរថយន្តនេះមានការចាប់អារម្មណ៍ខ្លាំងបំផុតរហូតដល់មានការបញ្ជាទិញទុកមុន (Pre-order) ចំនួន ៣០ ០០០ គ្រឿងទៀតផងក្នុងរយៈពេលត្រឹមតែបីបួនម៉ោងប៉ុណ្ណោះ។ រថយន្តជំនាន់ថ្មីនេះគឺម៉ាក Geely Icon ​ ដែលបានបំពាក់នូវប្រព័ន្ធសម្លាប់មេរោគក្នុងបរិយាកាសពិសេសមួយ ដែលមានប្រសិទ្ធភាពការពារបានទាំងមេរោគ Covid-19 ទៀតផង។ ក្រៅតែពីមានប្រព័ន្ធការពារមេរោគហើយ រូបរាងរបស់រថយន្តក៏ស្អាតមិនធម្មតាដែរគឺផ្នែកខាងក្រៅរបស់វាត្រូវបានរចនាឡើងដោយស្ទូឌីយូ Geely នៅសហរដ្ឋអាមេរិក ខណៈផ្នែកខាងក្នុងវិញត្រូវបានរចនាឡើងដោយក្រុមហ៊ុនច្នៃម៉ូតរថយន្តនៅក្នុងប្រទេសអេស្ប៉ាញទៀតផង។

ជាងនេះទៅទៀត Geely Icon ត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេដែលអ្នកបើកបរអាចមើលឃើញយ៉ាងធំទូលាយជាងមុខ ចំណែកផ្នែកជំហៀងវិញក៏មានបំពាក់ប្រព័ន្ធកាមេរ៉ា ១៨០ ដឺក្រេផងដែរ។ ចំពោះការប្រើប្រាស់ថាមពលវិញ Geely Icon ​ជាប្រភេទរថយន្តកូនកាត់ស៊ីសាំងតិចបំផុតគឺកម្រិត ៥.៧លីត្រ/១០០គីឡូម៉ែត្រ។ សម្រាប់តម្លៃរបស់វាវិញគឺចាប់ពី ១៦ ៥០០ រហូតដល់ ១៨ ៣០០​ ដុល្លារអាម៉េរិកតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

Share This Post: