ព័ត៌មានជាតិ

ជួយស៊ែររករថយន្តនេះផង កៀរគេដួល ហើយកិនគេបាក់ជើងទៀត រួចបើករត់បាត់ស្រមោល

BY
Khmernote Media
February 27, 2020

រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ បត់ត្រលប់ក្រោយមិនប្រយ័ត្នកៀរម៉ូតូស្គុបពីរពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HU-២៣០៩ បើកដោយនារីម្នាក់ បណ្ដាលដួល ហើយរថយន្តបានកិនពីលើជើងឆ្វេង បណ្ដាលឲ្យបាក់ជើង ហើយម្ចាស់រថយន្តភ័យ ក៏បើកគេចពីកន្លែងកើតហេតុបាត់ទៅ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៧ តាមផ្លូវ៦០ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើសិនជាបានឃើញរថយន្តស្លាកលេខនេះ នៅទីណា សូមជួយទំនាក់ទំនងមកលោកវរៈសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ (089 558 844) ។

ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរបួសបាក់ជេីងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទនិងរូបភាព៖ បងម៉េង

Share This Post: