ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញហើយរថយន្ត Mercedes ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-9888 ដែលបុកកិនស្ត្រីម្នាក់បាក់ជើង ហើយបើករត់មកទុកចោលនៅអាគារពានិជ្ជមួយ

    BY Khmernote Media February 28, 2020
    រកឃើញហើយរថយន្ត Mercedes ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-9888 ដែលបុកកិនស្ត្រីម្នាក់បាក់ជើង ហើយបើករត់មកទុកចោលនៅអាគារពានិជ្ជមួយ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ បត់ត្រលប់ក្រោយមិនប្រយ័ត្នកៀរម៉ូតូស្គុបពីរពណ៍សពាក់ស្លាកលេខភ្នំពេញ ១HU-២៣០៩ បើកដោយនារីម្នាក់ បណ្ដាលដួល ហើយរថយន្តបានកិនពីលើជើងឆ្វេង បណ្ដាលឲ្យបាក់ជើង ហើយម្ចាស់រថយន្តភ័យ ក៏បើកគេចពីកន្លែងកើតហេតុបាត់ទៅ កាលវេលាម៉ោង០៨:៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

    ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរបួសបាក់ជើងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ។

    ប្រភពព័ត៌មានពីមិត្តភ័ក្រ្តជនរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់ជិះម៉ូតូជាមួយមិត្តភ័ត្រផ្សេងទៀតជនរងគ្រោះជិះម៉ូតូស្គុបពីម្នាក់ឯងតាមផ្លូវ៣០ម៉ែត្រក្នយងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុមានរថយន្តម៉ែកសឺដេសពណ៍ខ្មៅសេរីទំនើបពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ បើកបរបុរសម្នាក់ក្នុងទិសដៅបញ្ជ្រាសទិសគ្នា តែបត់ត្រលប់ក្រោយ ក៏ជ្រុលទៅប៉ះកៀរម៉ូតូអ្នករងគ្រោះហើយកិនពីលើជើងទៀត ហើយម្ចាស់រថយន្តបានឈប់ចុះមើលជនរងគ្រោះដែរ តែដោយផ្លូវកកស្ទះពេក អោយម្ចាស់ឡានបើកអែបខាង បែរជាបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្ដង តែបានថតស្លាកលេខរថយន្តបង្កគ្រោះចរាចរណ៍ បាន១សន្លឹកដែរ មុនរថយន្តគេចពីកន្លែងកើតហេតុហើយក៏បានផ្ដល់រូបភាពអោយនគរបាលស្រាវជ្រាវចាត់ការតាមផ្នែកជំនាញ។

    បើតាមសម្ដីមន្ត្រីនគរបាលផ្នែកវាស់វែងចរាចរណ៍ អធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត Mercedes ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ យោងតាមសាក្សីដែលជាអ្នកដំណើរ បានថតរូបភាពមុនរថយន្តបើកគេចពីកន្លែងកើតហេតុ ចំណែកម្ចាស់ម៉ូតូអ្នករងគ្រោះបញ្ជូលទៅសង្រ្គោះនៅកាល់ម៉ែត្រដែរ ហើយកម្លាំងនគរបាលខណ្ឌមានជ័យ កំពុងស្រាវជ្រាវស្វែងរកអ្នកបើកបរ នាំមកកធ្វើកំណត់ហេតុដើម្បីសម្របសម្រួលជាមួយនិងជនរងគ្រោះតាមផ្លូវច្បាប់ ។

    លុះមកដល់ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថ្ងៃដដែលនេះ រថយន្តស៊េរីទំនើប Mercedes ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AZ-9888 ដែលបើកបុកកិនស្ត្រីម្នាក់បាក់ជើង ហើយបើករត់គេចបាត់ស្រមោលនោះ ពេលនេះកំពុងត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍ទួលទំពូង២ កំពុងចុះមកយករថយន្តនេះហើយ ដែលយកមកចតក្នុងចំណតដោយផ្ទាល់ នៅចំណុចអាគារពានិជ្ជទី១ សាខាផ្សារដើមថ្កូវ ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ បច្ចុប្បន្នរថយន្តបង្កកំពុងត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕

    ដោយ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay