ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និស្សិត​ខ្មែរនៅក្រុង​អ៊ូហាន​ បង្ហាញពីស្ថានភាពរស់នៅ ហើយប្រាប់ថាមានសុខភាពល្អជាធម្មតាទេ

    BY Khmernote Media February 28, 2020
    និស្សិត​ខ្មែរនៅក្រុង​អ៊ូហាន​ បង្ហាញពីស្ថានភាពរស់នៅ ហើយប្រាប់ថាមានសុខភាពល្អជាធម្មតាទេ

    យោងតាមវីដេអូដែលស្ថានីយទូរទស្សន៍ទទក បានសម្ភាសន៍ជាមួយនឹងក្រុមនិស្សិតខ្មែរ ៦រូប ដែលកំពុងសិក្សានៅ​សាកលវិទ្យាល័យ Huazhong University of Sciences and Technology នៅទីក្រុងអ៊ូហាន ប្រទេសចិន បាន​បរិយាយ​អំពី​ស្ថានភាព​របស់​ពួកគេ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

    ដោយនិស្សិតខ្មែរនៅក្រុង​អ៊ូហាន បានរៀបរាប់ថាពួកគេមានសុខភាពល្អធម្មតា ពុំទាន់មាននរណាម្នាក់បានឆ្លងនូវវីរុសកូរ៉ូណានោះទេ ហើយពួកគេក៏បានរៀបរាប់ពីស្ថានភាពបច្ចុប្បន្នថា ពួកគេទទួលបាននូវអាហារ៣ពេលតាមធម្មតា ដោយមានខាងសាកលវិទ្យាល័យយកអាហារដល់កន្លែងស្នាក់នៅពោលគឺម៉ោងកន្លះព្រឹក ១១ថ្ងៃត្រង់ និង៥កន្លះល្ងាច ដោយពួកគេមិនចាំបាច់ចេញក្រៅ ចំណែកនៅកន្លែងស្នាក់នៅវិញពួកគេក៏ទទួលបានការថែទាំដូចជា វាស់កម្តៅ ផ្តល់ម៉ាសជាប្រចាំ ហើយបច្ចុប្បន្នពួកគេក៏កំពុងសិក្សាតាមរយៈប្រព័ន្ធអ៊ីនធើណែតផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    ប្រភព៖ ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay