នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រើនរំលឹកថាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល មុនយកដៃទៅប៉ះនៅផ្ទៃមុខ
យោងតាមប្រភពពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថាមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈក្អកឬកណ្តាស ដូច្នោះហើយដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ ហើយអ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។

ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ល។ ដោយដៃរបស់អ្នកជំងឺក្រោយញីច្រមុះប្រលាក់សំបោរ អាចនឹងប៉ះដៃទ្វារ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃ ដែលអ្នកជា ប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ខណៈដែលក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង។ ហេតុដូច្នេះតំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម៕ (ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥)


ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង