ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ញាក់សាច់! យន្តហោះកំពុងតែហោះសុខៗស្រាប់តែផ្ទុះម៉ាស៊ីន ប៉ើងស្ត្រីម្នាក់ចេញតាមបង្អួចធ្លាក់ស្លាប់យ៉ាងរន្ធត់

    BY Khmernote Media April 18, 2018
    ញាក់សាច់! យន្តហោះកំពុងតែហោះសុខៗស្រាប់តែផ្ទុះម៉ាស៊ីន ប៉ើងស្ត្រីម្នាក់ចេញតាមបង្អួចធ្លាក់ស្លាប់យ៉ាងរន្ធត់

    អ្នកដំណើរជាស្ត្រីម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបានប៉ើងតាមបង្អួចយន្តហោះចេញមកក្រៅ ខណៈម៉ាស៊ីនរបស់យន្តហោះបានផ្ទុះក្នុងពេលយន្តហោះព្យាយាមធ្វើការចុះចតជាបន្ទាន់មួយ។ យន្តហោះដែលមានឧបទ្ទវហេតុនេះជាប្រភេទយន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Southwest Airlines មានទិសដៅហោះចេញពីប្រលានយន្តហោះ New York LaGuardia ក្នុងក្រុង New York សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Dallas Texas ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។

    បន្ទាប់ពីធ្វើការហោះហើរបានចម្ងាយជិត ១០ គីឡូម៉ែត្រ ស្រាប់តែយន្តហោះមួយនេះមានបញ្ហា និងបានស្នើសូមធ្វើការចុះថតជាបន្ទាន់មួយនៅក្នុងប្រលានយន្តហោះអន្តជាតិ Pennsylvania ហើយក៏បានកើត មានបញ្ហាដូចបានរៀបរាប់ខាងលើតែម្តង។ មកទល់នឹងពេលនេះ គេនៅមិនទាន់បង្ហាញអត្តសញ្ញាណរបស់ស្ត្រីជនរងគ្រោះនោះនៅឡើយទេ ហើយសូម្បីតែមូលហេតុដែលបង្កឲ្យមានបញ្ហាក៏គេនៅមិនទាន់រកឃើញដែរ។​ យ៉ាងណាក្តី អ្នកដំណើរផ្សេងទៀតគ្មានទទួលរងគ្រោះថ្នាក់នោះទេ គ្រាន់តែពួកគេភ័យស្លន់ស្លោជាខ្លាំងតែប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay