ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបើកបររថយន្តក្រុង ដែលឈរនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ ត្រូវបានបញ្ឈប់ពីការងារហើយ

    BY Khmernote Media February 28, 2020
    អ្នកបើកបររថយន្តក្រុង ដែលឈរនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ ត្រូវបានបញ្ឈប់ពីការងារហើយ

    ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពអ្នកបើកបរម្នាក់បានធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ។ ពេលនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រកាសព័ត៌មានបញ្ឈប់បុគ្គលិកអ្នកបើកបររូបនោះហើយ។

    ដោយបន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពបុគ្គលិក បើកបររថយន្តក្រុងស្លាកលេខ ៣-០១៩៧ ធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទីនោះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ។

    ដោយសារតែរដ្ឋាករពិនិត្យឃើញថាទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ៕

    ដោយ៖ ណារ៉ែន
    ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay