ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់បានប្រុសម្នាក់ និង ស្រីម្នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចធំចំនួន ៣១កញ្ចប់

    BY Khmernote Media February 28, 2020
    ឃាត់បានប្រុសម្នាក់ និង ស្រីម្នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចធំចំនួន ៣១កញ្ចប់

    រាជធានីភ្នំពេញ ៖ ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តន៍បង្រ្កាបជាក់ស្ដែង ករណីជួញដូរថ្នាំញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ក្រោយស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានប្រុសម្នាក់ និង ស្រីម្នាក់ ដកហូត ថ្នាំជាច្រើនកញ្ចប់តូចធំ កាលពីវេលាម៉ោង១៩ៈ០០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

    ដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក សឿន មុន្នីរត្ន័ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១.ឈ្មោះ ឡេង សុភួង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិត ជនជាតិខ្មែរ ទី២.ឈ្មោះ ឃុន សូវីហ្សា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ អ៊ុតសក់ ជនជាតិខ្មែរ ។

    វត្ថុតាងដកហូតរួមមាន ១.ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣១កញ្ចប់(តូច ២៦កញ្ចប់តូច និង ៤កញ្ចប់ធំល្មម និងធំ១) ជារបស់ឈ្មោះ ឡេង សុភួង ២.ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច ជារបស់ឈ្មោះ ឃុន សូវីហ្សា ៣.ជញ្ជីងថ្លឹងថ្នាំ១ ៤.ឧបករណ៍ជក់ ចំនួន១ និង ៥.ដែកកេសចំនួន ចំនួន ៥។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យ ប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរបន្ដតាមនីតិវិធី៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay