ស្ថានទូតបារាំង នឹងបើកឱ្យសាធារណជនចូលទស្សនា ឧទ្យានដ៏ស្រស់ស្អាតដែលតាំងពិព័រណ៍ស្នាដៃសិល្បៈសហសម័យរបស់សិល្បករខ្មែរនិងបារាំងល្បីៗ
ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកឱ្យសាធារណជនចូលទស្សនា ឧទ្យានដ៏ស្រស់ស្អាតដែលតាំងពិព័រណ៍ស្នាដៃសិល្បៈសហសម័យរបស់សិល្បករខ្មែរនិងបារាំងល្បីៗ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Ambassade de France au Cambodge បានឲ្យដឹងថា ឧទ្យានដ៏ស្រស់ស្អាតរបស់ស្ថានទូតបារាំង នឹងតាំងពិព័រណ៍ដ៏ធំមួយ ដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់សិល្បករខ្មែរនិងបារាំងល្បីៗចំនួន៩នាក់។

ដោយសិល្បករខ្មែរបារាំងទាំង៩ មានលោកអ៊ុក ជឹមវិចិត្រ, លោកក្រេហ្កូរី ហ្គោសឡាំង, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព និងលោកស្រីទិត្យ វាសនា បានសម្អិតសម្អាងស្នាដៃរបស់ខ្លួនយ៉ាងពិសេស សម្រាប់សាធារណជនគយគន់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាលរបស់ស្ថានទូត។
ការតាំងពិព័រណ៍ស្នាដៃសិល្បៈសហសម័យ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ខាងមុខនេះ ដោយឧទ្យានដ៏ស្រស់ស្អាតរបស់ស្ថានទូតបារាំង នឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរីសារជាថ្មី ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៤រសៀល ដោយមិនបាច់ចុះឈ្មោះជាមុន៕








ប្រភព៖ Ambassade de France au Cambodge