ប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុីស្ថិតនៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសជនជាតិចិននោះមានឈ្មោះ 牛双锁 (Niu Shuangsuo) កេីតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មានទីកន្លែងកំណេីត អាសយដ្ឋាន៖ លេខ ១៥ ភូមិដាណាន ក្រុងភីងណាន ស្រុកគីនចូ វក្រុងធានជីហៃ ខេត្តកានស៊ូ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងបុរីគុជអាស៉ីបានអោយដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរទៅទិញម្ហូបក៏ស្រាប់តែភ្លាមនោះក៏មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆា បន្ទាប់មកសន្តិសុខខាងលើនោះបានទៅមើល តែជនជាតិចិននោះដេកស្លាប់បាត់ទៅហើយ បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង។ គួរបញ្ចាក់ផងដែរថា ចំពោះជំវិញការស្លាប់របស់ជនជាតិនេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទៅលើសាកសព៕



