ហាងកាហ្វេ Starbucks ទាំងអស់ប្រមាណ៨,០០០កន្លែងនៅក្នុងអាមេរិក ប្រកាសបិទទ្វា ដោយសារតែ…
គ្រប់ហាងកាហ្វេ Starbucks នៅក្នុងសហរដ្ឋអាមេរិកទាំងអស់នឹងត្រូវបិទពេញមួយរសៀលនៃថ្ងៃទី២៩ ខែឧសភា ដើម្បីធ្វើការអប់រំស្តីអំពីការរើសអើងជាតិសាសន៍សម្រាប់បុគ្គលិកទាំងអស់។ កម្មវិធីអប់រំនេះត្រូវបានធ្វើឡើងជាពិសេស បន្ទាប់ពីមានករណីចាប់ខ្លួនបុរសស្បែកខ្មៅ០២នាក់ ដោយច្រលំនៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងស្ថិតនៅក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។
យោងតាមលោក Kevin Johnson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនកាហ្វេ Starbucks បានឲ្យដឹងថា បុគ្គលិករបស់ហាងកាហ្វេសរុបចំនួន ១៧៥,០០០ នាក់ មកពីហាងចំនួន ៨,០០០ ហាង នឹងត្រូវចូលរួមវគ្គអប់រំខ្លីនេះ ដែលមានន័យខ្លឹមសារអប់អំពីការដោះស្រាយចំពោះការរើសអើងជាតិសាសន៍ ការលើកកម្ពស់ និងការរួបរួមគ្នារវាងជាតិសាសន៍ផ្សេងៗ និងការធនាឲ្យបានថា គ្រប់អតិថិជនទាំងអស់ដែលចូលមកក្នុងហាងកាហ្វេ Starbucks គឺមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការស្វាគមន៍ស្មើគ្នាទាំងអស់។
ជាងនេះទៅទៀតលោក លោក Kevin Johnson ក៏អញ្ជើញទៅជួបបុរសស្បែកខ្មៅទាំង០២នាក់ ដែលត្រូវបានគេចាប់ខ្លួនដោយច្រលំខាងលើដែរ ដើម្បីធ្វើការសូមទោសបុរសទាំងពីរនាក់នោះដោយផ្ទាល់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Yahoo