អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា បុរសជនជាតិចិនម្នាក់ដេកស្លាប់នៅខេត្តព្រះសីហនុ មិនមែនមកពី Covid-19 ទេ
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលជាខ្លាំងដោយបុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុី ស្ថិតនៅក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងនោះផងដែរលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសយ៉ាងដូច្នេះថាករណីជនជាតិចិនដួលសន្លប់នៅខេត្តព្រះសីហនុនេះ មិនមែនមកពីវីរុសCovid-19 ទេ គឺគាត់មានបញ្ហាសុខភាពផ្សេងតែប៉ុណ្ណោះ។

ដោយអ្នកនាំពាក្យរូបនេះបានសរសេរជម្រាបដល់មហាជនថា៖ “ករណីនេះមិនមែនជំងឺកូវីដ១៩ទេ គាត់មានបញ្ហាផ្សេង សូមសាធារណជនមេត្តាជ្រាប។ អរគុណ”។ សូមរំលឹកថាបុរសជនជាតិចិនដែលគេប្រទះឃើញដេកស្លាប់នោះមានឈ្មោះ 牛双锁 (Niu Shuangsuo) កេីតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មានទីកន្លែងកំណេីត អាសយដ្ឋាន៖ លេខ ១៥ ភូមិដាណាន ក្រុងភីងណាន ស្រុកគីនចូ វក្រុងធានជីហៃ ខេត្តកានស៊ូ។
មុនពេលកើតហេតុសន្តិសុខក្នុងបុរី បានធ្វើដំណើរទៅទិញម្ហូបក៏ស្រាប់តែភ្លាមនោះក៏មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆា បន្ទាប់មកសន្តិសុខខាងលើនោះបានទៅមើល តែជនជាតិចិននោះដេកស្លាប់បាត់ទៅហើយ បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង។ គួរបញ្ចាក់ផងដែរថា ចំពោះជំវិញការស្លាប់របស់ជនជាតិនេះគឺមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទៅលើសាកសព៕



ប្រភព៖ BTV CAMBODIA