គួរតែអាន! អាហារ និងផ្លែឈើទាំង ១១ ដែលល្អប្រសើរបំផុតចំពោះសុខភាព និងសម្រស់
ខាងក្រោមជាប្រភេទនៃអាហារ និងផ្លែឈើមួយចំនួនដែលមានផ្ទុកសម្បូរទៅដោយវីតាមីន ក៏ដូចជាសារធាតុផ្សេងៗដែលមានអត្ថប្រយោជន៍ប្រសើរបំផុតចំពោះសុខភាពរាងកាយ និងសម្រស់ ៖
១១. ស៊ុត ៖ ស៊ុតមាន់មានផ្ទុកនូវវីតាមីន A D E H K វីតាមីនក្រុម B (B1 B2 B3 B4 B9) និងវីតាមីនជាច្រើនផ្សេងទៀតដែលល្អសម្រាប់សុខភាព។ផ្នែកពណ៌លឿងនៃស៊ុតមានផ្ទុកវីតាមីន D យ៉ាងច្រើនដូចទៅនឹងខ្លាញ់ត្រីដែរ។ ស៊ុតមាន់ក៏មានផ្ទុកពោរពេញទៅដោយអាស៊ីតអាមីណូដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍលូតលាស់នៃរាងកាយបានត្រឹមត្រូវទៀតផង។

១០. ផ្លែល្វា ៖ ល្វាមានផ្ទុកពោរពេញទៅដោយសារធាតុ fructose (ជាតិស្ករក្នុងផ្លែឈើ) គ្លុយកូស សែលុយឡូស pectins
អាស៊ីតសរីរាង្គ វីតាមីន A C B1 B12 និងសារធាតុមានប្រយោជន៍ជាច្រើនផ្សេងទៀត។ ផ្លែឈើនេះល្អបំផុតសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយវាជួយធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង។ ផ្លែល្វាក៏ជួយរក្សាជាតិកាល់ស្យូមក្នុងឆ្អឹង និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ។

៩. បន្លែបៃតង ៖ មានផ្ទុកសម្បូរទៅដោយសារជាតិដែក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាមក្រហមនិងចាំបាច់សម្រាប់ដំណើរការមេតាប៉ូលីស។ បន្លែបៃតងក៏មានឥទ្ធិពលយ៉ាងល្អប្រសើរជួយដល់ការលើកកម្ពស់សុខភាពបេះដូងផងដែរ។

៨. សណ្ដែក ៖ ក៏ព្រោះតែតុល្យភាពនៃកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនស្មុគស្មាញផ្តល់នូវប្រភពជាតិស្ករទាប ហើយឋេរ ជំនួសឲ្យការកើនឡើងភ្លាមៗដែលអាចកើតឡើងបន្ទាប់ពីការទទួលទានកាបូអ៊ីដ្រាតធម្មតានាំឲ្យ សណ្ដែក គឺល្អប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ប៉ុន្តែបើទោះជាអ្នកមិនមែនជាអ្នកដែលមានជំងឺនេះក៏ដោយ ក៏សណ្ដែកនូវតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកដដែល ដោយវាជួយដល់ដំណើរការនៃការជំនួសកោសិកាចាស់ជាមួយនឹងកោសិកាថ្មីផ្សេងទៀត។

៧. ម្ទេសផ្លោក ៖ ម្ទេសប្លោកកាត់បន្ថយសារធាតុកូឡេស្តេរ៉ុល និងការរលាក។ វាជាប្រភពដ៏ល្អបំផុតនៃវីតាមីន A វីតាមីន C និងវីតាមីន E ដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសក់ការពារពីការជ្រុះ និងធ្វើឲ្យស្បែករបស់យើងមើលទៅស្រស់ស្អាតក្មេងជាងវ័យ។

៦. គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិមានផ្ទុកនូវជាតិសរសៃច្រើនដែលជួយធ្វើឲ្យស្បែកស្រស់ស្អាតភ្លឺទន់រលោង។ វាក៏ជួយបំបាត់ការរោលរលាក ឡើងកន្ទួល និងរោគផ្សិតចេញពីរាងកាយផងដែរដោយមានជំនួយពីជាតិសសៃ។ ទោះជាយ៉ាងណាក៏ដោយ កុំទទួលទានច្រើនពេក ក៏ព្រោះវាអាចបណ្ដាលឲ្យឡើងទម្ងន់។

៥. ផ្លែចេក ៖ ចេកមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ផ្លែចេកមានផ្ទុកនូវម្សៅដ៏ធន់ម្ស៉ាងដែលធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែត និងថែមទាំងកាត់បន្ថយចំណង់អាហារទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ចេកក៏មានផ្ទុកនូវសារធាតុ pectin ដែលដើរតួនាទីជួយកម្ចាត់ជាតិពុលចេញពីរាងកាយរបស់យើងផងដែរ។

៤. ការ៉ុត ៖ ជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំ។ វាមានផ្ទុកនូវ carotene សារធាតុមួយដែលនឹងប្រែទៅជាវីតាមីន A នៅក្នុងរាងកាយរបស់យើង។ វីតាមីន A ជួយបង្កើនភាពស៊ាំទៅនឹងការឆ្លងមេរោគផ្សេងៗ។

៣. ផ្លែបឺរ ឬអាវូកាដូ ៖ ល្អបំផុតចំពោះសុខភាពបេះដូង។ ផ្លែបឺរជួយរក្សាស្ថេរភាពនៃសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

២. ផ្លែប្លូបឺរី ៖ មានផ្ទុកពេញទៅដោយវីតាមីនជីវជាតិចម្រុះជាច្រើនដែលរួមចំណែកដល់សុខភាពស្បែក ហើយក៏ដើរតួយ៉ាងសំខាន់ការពារយើងឲ្យផុតពីការចុះអន់ខ្សោយនៃការមើលឃើញផងដែរ (ប្រសើរចំពោះសុខភាពភ្នែក)។

១. នំប័ុងស្រូវសាឡីសុទ្ធ ៖ មានផ្ទុកពេញទៅដោយវីតាមីន B6 និង B9 ដែលជួយពង្រឹងប្រព័ន្ធសសៃប្រសាទ រក្សាតុល្យភាពនៃស្ថានភាពអារម្មណ៍ និងជួយបង្កើនប្រព័ន្ធភាពស៊ាំផងដែរ។ វាក៏មានផ្ទុកនូវសារធាតុរ៉ែជាច្រើនប្រភេទរួមទាំង ម៉ាញ៉េស្យូមដែលជួយបង្កើនកម្រិតនៃថាមពលក្នុងរាងកាយផងដែរ។ ប្រូតេអ៊ីនទទួលខុសត្រូវចំពោះការលូតលាស់នៃសាច់ដុំ និងឆ្អឹង ហើយកាបូអ៊ីដ្រាតនៅក្នុងនំប័ុងប្រភេទនេះសម្រួលដល់ការផ្ដោតអារម្មណ៍ ក៏ដូចជាការចងចាំរបស់ខួរក្បាល៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside