ព័ត៌មានជាតិ

ល្អណាស់! រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យសំណង់ចំណីផ្លូវ​ ទូរATM និងដាក់ឱសានវាទរុះរេី​ ដើម្បីត្រៀមការសាងសង់ពង្រីកផ្លូវ

BY
Khmernote Media
February 28, 2020

សៀមរាប៖ ថ្ងៃ​សុក្រ​ ៦កេីត​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​លោក​ អុឹង​ សុភ័ណ​ នាយកទីចាត់ការអន្តរវិស័យ​បានដឹកនាំ​ក្រុម​កាងារចម្រុះរដ្ឋបាល​ខេត្ត​ ចុះពិនិត្យ​សំណង់ចំណីផ្លូវ​ ទូរATM និងដាក់ឱសានវាទរុះរេី​ ដេីម្បីត្រៀមការសាងសង់ពង្រីក។ ផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្តលើកគម្រោងថវិកាខេត្តឆ្នាំ២០១៩ ដើម្បីពង្រីក​ ដោយអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១៦០០ម៉ែត្រ និងការដាក់លូមុខកាត់ ៨តឹក សងខាងផ្លូវផងដែរ។

បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះដោយកំពុងសម្អាតជួរតម្រង់ផ្លូវ​ និងដាក់លូជាមុនសិន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ អនុវត្តបានប្រមាណ២០ភាគរយ។ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ សូមរុះរើសំណង់នានាដែលប៉ះពាល់ទៅលើដីចំណីផ្លូវ តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យដំណើរការសាងសង់បានទៅតាមពេលវេលាកំណត់។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះដែលបានសហការជាមួួយរដ្ឋបាលខេត្ត​ ដេីម្បីឲ្យកិច្ចសាងសង់ពង្រីកផ្លូវនេះមានភាពរលូន​ និងបញ្ចប់តាមរយៈពេលកំណត់៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

Share This Post: