ព័ត៌មានជាតិ

លួចលុយជនបរទេស ចូលទៅម៉ាស្សាចំនួន ៤០០ដុល្លារ​ , ជនបរទេសទៅរករឿងវិញ ព្រមអោយលុយវិញតែ ១៥០$ ទេ ចុងក្រោយជាប់ខ្នោះ

BY
Khmernote Media
February 28, 2020

ភ្នំពេញ៖ នៅវេលាម៉ោង០៨:៣០នាទីយប់ ត្រង់ចំណុចតូបជួលលេខ៥ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ​ ចន​ ពិនិត្យ​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខមុខរបរបេីកហាងម៉ាស្សាជនសង្ស័យ​ទី២ ឈ្មោះ​ ណា​ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជន​ជាតិ​ខ្មែរ​ មុខរបរ​បេីក​ហាង​ម៉ាស្សា​ ។ ជនរងគ្រោះ​ ឈ្មោះ​ Mail Lewts slmon​ ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ស្នាក់ការ​Hotel​ Vacation ទីតាំង​ផ្ទះលេខ​១២៨ ផ្លូវ​១៥៤ សង្កសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ​ ។

ដំណើរ​រឿង​ហេតុ​ មុន​ពេល​កេីត​ហេតុ​កាល​ពី​ថ្ងៃ​ទី​២៧ខែ​កុម្ភៈ​ឆ្នាំ​២០២០​ វេលាម៉ោង​ ២២​: ៣០នាទី​ ជនរងគ្រោះ​ បាន​ចូល​ទៅ​ម៉ាស្សា​ដែល​មាន​ទីតាំង​តូបជួលលេខ៥ផ្លូវ​១៥៤ភូមិ​២៦សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ខណ្ឌដូនពេញ​​ ពេល​ចូល​ដល់​បន្ទប់​ជនរងគ្រោះ​បាន​ដោះសំលៀកបំពាក់​ទុក​លេី​គ្រែ​ម៉ាស្សា​រួច​ក៏​ចេញ​ត្រលប់​ទៅ​Hotel វិញ​ ពេល​ពេលហូបអាហារហេីយក៏បានដកលុយ​ស្រាប់​តែ​បាត់​លុយដែល​ទុក​ក្នុង​ហោ​ប៉ៅខោ​រួច​ក៏​ត្រឡប់​ទៅ​កន្លែង​ម៉ាស្សា​វិញ​បាន​ជួប​ជនសង្ស័យ​ខាងលេីខាងលេីអោយលុយវិញចំនួន១៥០ដុល្លារ តែគាត់តែគាត់មិនយកព្រោះលុយរបស់គាត់មានចំនួន ៤០០ដុល្លារ​ បន្ទាប់មកគាត់ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលផ្សារ​កណ្តាល​ទី​១​ ។

លុះព្រឹក​ឡេីង​ ថ្ងៃ​ទី​ ២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ វេលាម៉ោង​ ០៨​: ៣០នាទី​ សមត្ថកិច្ច​ បាន​ចុះ​ទៅ​ដល់​ទី​តាំង​ ម៉ាស្សា​ខាងលេី​ក្រោយពីទទួលបានទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ កម្លាំងជំនាញផ្នែកយុត្តិធម៍របស់អធិការដ្ឋាន​ ប៉ុស្តិ៍​រដ្ឋបាល​បានចុះទៅដល់កន្លែងកើតហេតុ​ និងបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ ធ្វើការត្រួតពិនិត្យឃាត់ខ្លួនម្ចាស់ទីតាំងខាងលេី​ នាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។ កក្រោយពីធ្វេីការសាកសួររួច ចំពោះមុខកម្លាំងជំនាញរបស់អធិការដ្ឋាន​ និងប៉ុស្ដិ៍ កំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: