ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សំណូមពរឲ្យ រថយន្តធុនធំមួយចំនួនចូលចិត្តបំពាក់ភ្លើងហ្វា ធ្វើឲ្យចាំងភ្នែកអ្នកដទៃនៅតាមផ្លូវ សូមពិនិត្យនិងដោះចេញដោយខ្លួនឯង ចៀសវាងខាងស្នងការចាត់វិធានការតាមផ្លូវច្បាប់

BY
Khmernote Media
February 29, 2020

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានសំណូមពរដល់គ្រប់យានយន្តជាពិសេសរថយន្តធុនធំ ដែលបំពាក់ភ្លើងហ្វាខុសបច្ចេកទេសប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍ដទៃមេត្តាពិនិត្យនិងដោះចេញដោយខ្លួនឯង ព្រោះនគរបាលខេត្ត នឹងចុះត្រួតពិនិត្យតាមដងផ្លូវ ឬចុះដល់កន្លែងក្រុមហ៊ុនតែម្ដងដើម្បីធ្វើការណែនាំ ហើយបើមិនអនុវត្តន៍តាមសេចក្តីណែនាំទេស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងចាត់វិធានការតាមនីតិវិធី។

ដោយលោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ដោយបច្ចុប្បន្ន មានរថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់មួយចំនួន បានបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្ត ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៏តាមដងផ្លូវដទៃទៀតមើលទៅមុខពិបាក ព្រោះវាចាំងភ្នែកអ្នកបើកបរអាចបង្កគ្រោះថ្នាក់។ ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋនិងបទបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន។ ខ្ញុំបាទ សំណូមពរដល់គ្រប់យានយន្តដែលមានបញ្ហាដូចខាងលើសូមពិនិត្យ និងដោះចេញដោយខ្លួនឯង ហើយការិយាល័យជំនាញយើងខ្ញុំ និងចុះត្រួតពិនិត្យតាមដងផ្លូវ ឬចុះដល់កន្លែងក្រុមហ៊ុនតែម្ដងដើម្បីណែនាំ។ បើពុំអនុវត្តន៏តាមសេចក្ដីណែនាំនោះទេយើងខ្ញុំត្រូវតែអនុវត្តន៏តាមច្បាប់ដោយតឹងរឹងបំផុត។ សូមអរគុណ”៕

Share This Post: