ព័ត៌មានជាតិ

រឿងភាគថ្មីដែលសម្តែងដោយ Lee Min Ho និង Kim Go Eun បានបញ្ចេញវីដេអូខ្លីជាលើកដំបូង នឹងបញ្ចាំងនៅខែមេសា ខាងមុខនេះ

BY
Khmernote Media
February 29, 2020

រឿងភាគថ្មីរបស់ទូរទស្សន៍ SBS ចំណងជើង ‘The King: Eternal Monarch’ ដែលចូលរួមសម្តែងដោយ Lee Min Ho និង Kim Go Eun បានបញ្ជាក់កាលបរិច្ឆេទការចាក់បញ្ចាំងរបស់ខ្លួនដោយនឹងត្រូវបញ្ចាំងនៅខែមេសាខាងមុខនេះ។ រឿងភាគនេះក៏បានបង្ហាញនូវវីដេអូខ្លីជាលើកដំបូងដោយបង្ហាញនូវតួអង្គស្តេចដែលសម្តែង Lee Minho។

ជាការពិតខ្សែភាពយន្តប្រភេទស្រមើស្រមៃ និងស្នេហាមនោសញ្ចេតនានេះ បានធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនាជាខ្លាំង ដោយតួសម្តែងសុទ្ធសឹងតែតារាល្បីៗ និងជាពិសេសមានការរំពឹងទុកខ្ពស់ថាជារឿងល្អផ្តាច់គេ ដោយសារតែរឿងភាគនេះជាការនិពន្ធដោយ Kim Eun Sook ដែលធ្លាប់ផលិតរឿងភាគល្បីដូចជារឿង ‘Secret Garden’, ‘The Heirs’, ‘Descendants of the Sun’, ‘Guardian: The Lonely and Great God’ និង ‘Mr. Sunshine’ ជាដើម៕

Share This Post: