ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក បង្ក្រាបទីតាំងកន្ទុយលេខមួយកន្លែង នៅជិតផ្សារសាមគ្គី

BY
Khmernote Media
February 29, 2020

ភ្នំពេញ ៖ ទីតាំងកន្ទុយលេខមួយកន្លែងនៅនៅជិតផ្សារសាមគ្គីត្រូវបាន អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបដោយឃាត់ខ្លួន អ្នកកត់២នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ខណៈដែលទីតាំងជាច្រើនទៀតកំពុង តែបើកដំណើរយ៉ាងរំភើយ ដោយមិនខ្លាចសមត្ថកិច្ចចុះបង្ក្រាប។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង ១៥ នាទីរសៀល ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុចផ្ទះលេខ៥៣ ផ្លូវលេខ១១៨ ខាងជើងផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១មាន ឈ្មោះ ញ៉ែម សុខសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ឈ្មោះ ប្រុស ស្វិត ភេទប្រុស អាយុ ២០ឆ្នាំ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងទៀតថា ទីតាំងកន្ទុយលេខខាងលើនេះ បានបើកដំណើរការជាយូរណាស់មកហើយ និងមានជាទីតាំងកន្ទុយលេខវៀតណាមជា ច្រើនទៀតនៅជុំវិញផ្សារសាមគ្គីនោះកំពុងតែបើកដំណើរការ ហើយប្រជាពលរដ្ឋក៏សំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពន្លឿនការចុះបង្ក្រាបផងដែរ៕

អត្ថបទ៖ បងម៉េង

Share This Post: