យោធាម្នាក់ជិះរថយន្ត Mercedes ខឹងគេបុករថយន្ដខ្លួន ហើយបើករត់ ក៏បើកដេញតាមបាញ់បំបែកកង់បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំង
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AY-០០០៩ ខឹងបុរសម្នាក់ស្រវឹងបើករថយន្តម៉ាកកូរ៉ូឡាន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AS-៦៤២១ បុករថយន្តថៅកែខ្លួន បណ្ដាលឲ្យខូចខាត និងមិនព្រមឈប់នៅកន្លែងកើតហេតុ ក៏ដេញតាមទាន់ដកកាំភ្លើង បាញ់កង់រថយន្ត បង្កផ្ទុះកង់ និងភ្ញាក់ផ្អើលដល់កម្លាំងនគរបាល ចុះឃាត់ខ្លួនបានភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៨៖០០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសអ្នកបើកបររថយន្តម៉ែកសឺដេស(Mercedes) មានឈ្មោះ ឡុង ឡងឌី អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានដកកាំភ្លើងម៉ាកឡុក បាញ់កង់រថយន្តកូរ៉ូឡា។ នគរបាលឃាត់ខ្លួន និងបញ្ជូលទៅកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយជាយោធា។
នគរបាលផ្នែកវាស់វែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកកូរ៉ូឡាបើកបរបុរសម្នាក់ស្រវឹងជោគបើកស្របទិសគ្នាជាមួយនឹងរថយន្តម៉ែកសឺដេសបើកបរបុរសម្នាក់បុកគូថរថយន្តសឺដេសបណ្ដាលខូចខាតផ្នែកខាងក្រោយឆ្វេងហើយមិនដឹងមូលហេតុអ្វីបានជបុរសបើកបររថយន្តសឺដេសដកកាំភ្លើងខ្លីបាញ់បំបែកកង់តែភ្លាមៗ ។ ទើកម្លាំងនគរបាលឃាត់បុរសយោធារូបនោះ ដកហូតអាវុធខ្លីមួយដើម។
ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌចំការមន ចំណែកឯបុរសដែលសមត្ថកិច្ចដកកាភ្លើងនោះជាយោធា ទើបប្រគល់អោយខាងកម្លាំងកងរាជអាវុធរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ផ្ទុះអាវុធតាមផ្លូវសាធារណ: ៕

ដោយ៖ បងម៉េង