ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថាអ្នកធ្វើតេស្តរកជំងឺកូរ៉ូណានៅកម្ពុជា កើនឡើង៩២នាក់ ប៉ុន្តែរកមិនឃើញមេរោគ COVID-19 នោះឡើយ

    BY Khmernote Media March 2, 2020
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់ថាអ្នកធ្វើតេស្តរកជំងឺកូរ៉ូណានៅកម្ពុជា កើនឡើង៩២នាក់ ប៉ុន្តែរកមិនឃើញមេរោគ COVID-19 នោះឡើយ

    ខណៈពេលដែលប្រជាពលរដ្ឋទូទាំងពិភពលោក ក៏ដូចជាពលរដ្ឋកម្ពុជា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺផ្លុវដង្ហើមថ្មី ដែលពិភពលោកអោយឈ្មោះថា COVID-19 ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កម្ពុជាកាលពីម្សិលមិញនេះបានបញ្ជាក់ប្រាប់ពីវិវត្តន៍នៃការធ្វើតេស្តរកមេរោគ កូរ៉ូណាថ្មី ដោយក្នុងនោះអ្នកធ្វើតេស្តកើនឡើង៩២នាក់ ប៉ុន្តែមិនមានរកឃើញមេរោគ COVID-19 នោះទេ។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការថា៖ “រហូតដល់ម៉ោង​ ៩:៥០​នាទី​​ ថ្ងៃទី​ ១ មីនា​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​ យេីងបានធ្វេីតេស្តសរុបកេីនដល់៩២នាក់​ នៅវិទ្យាស្ថានប៉ាស្ទ័រ​ តែមិនមានរកឃេីញមេរោគCOVID-19 ទេ​ ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លេីនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ​ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។ យេីងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ​ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគ​ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត​ ។

    យេីងមានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ​ ១១៥​ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។
    ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
    ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ :
    ១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
    ២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
    ៣.​ អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
    ៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ទៅគ្រូពេទ្យទាំង១០នាក់​ (Calling Forward System)”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay