ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជិះម៉ូតូដេញគប់ដុំថ្មពីក្រោយ ដួលអូសនឹងថ្នល់ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់របួសធ្ងន់ សង្ស័យប៉ុនប៉ងប្លន់ តែមិនបានសម្រេចនៅចាក់អង្រែក្រោម

    BY Khmernote Media March 2, 2020
    ជិះម៉ូតូដេញគប់ដុំថ្មពីក្រោយ ដួលអូសនឹងថ្នល់ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់របួសធ្ងន់ សង្ស័យប៉ុនប៉ងប្លន់ តែមិនបានសម្រេចនៅចាក់អង្រែក្រោម

    រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ ក្នុងនោះយុវតីនិងអ្នកឌុបបែកមុខហូរឈាមជោគខ្លួន បន្ទាប់ពីពួកគេទាំងបីនាក់ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានក្រុមមិនស្គាល់មុខមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង តាមមកគប់ដុំថ្មចំអ្នកបើកម៉ូតូ ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យដួលម៉ូតូបោកនឹងថ្នល់អូសឡើងលើចិញ្ចើមផ្លូវ ហើយចុះមកបម្រុងវាយទៀត តែត្រូវបានសន្តិសុខយាម នៅជិតនោះ ព្រមទាំងអ្នកដំណើរស្រែកឃាត់ទាន់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ទើបក្រុមជនមិនស្គាល់មុខទាំងនោះរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់បបរមួយកន្លែង ជិតផ្លូវចូល ផ្សារទំនើប ម៉ាន់នី ម៉ាន់នី ម៉ល (អតីតរោងចក្រ ស្ព័តវែចាស់) លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមមតិប្រជាពលរដ្ឋបានឲ្យដឹងថា រូបភាពហិង្សាខាងលើ ជនល្មើសដែលបង្កមានគ្នាច្រើននេះ ដើរធ្វើសកម្មភាពគ្រប់កន្លែងញឹកញាប់ណាស់ហើយ នាពេលយប់ស្ងាត់ ដោយដេញវាយ ឬគប់ អ្នកដំណើរតាមផ្លូវ បើឱកាសល្អលើកយកម៉ូតូ ឬប្លន់ទ្រព្យសម្បត្តិ ជិះរត់គេចខ្លួនតែម្តង តែលើកនេះទំនងយកមិនទាន់ទេ តែធាតុពិត គោលបំណងរបស់ក្រុមជនល្មើស ប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិតែម្តង ដូចករណីយុវជនប្រុសស្រីខាងលើ កុំតែបានក្រុមសន្តិសុខ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកដំណើរមកទាន់ ទើបមិនអាចធ្វើអ្វីបាន ទើបធ្វើឲ្យក្រុមជនល្មើសរត់ឡើងជិះម៉ូតូគេចខ្លួនបាត់អស់ ។

    បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាក EXCITER ពណ៍ខ្មៅលាយស (មិនពាក់ស្លាកលេខ) ឌុបគ្នាបីនាក់ បើកបរដោយយុវជនម្នាក់និងយុវតី២នាក់ទៀត ជិះពីក្រោយ លុះពេលធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ស្រាប់តែឃើញក្មេងស្ទាវមួយក្រុមទៀត មានគ្នា៦-៧នាក់ ជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយដុំថ្ម និងខ្សែក្រវ៉ាត់ ជិះតាមមកដេញគប់ ធ្វើឲ្យរេចង្កូតដួលបោកនឹងថ្នល់ អូសឡើងលើចិញ្ចើមជាច្រើនម៉ែត្រទៀត បណ្ដាលឲ្យ ដួល រងរបួសធ្ងន់ទាំងបីនាក់ ក្នុងនោះយុវតីម្នាក់រងរបួសធ្ងន់បែកមុខ សន្លប់ស្ដូកបង្កការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខ ផ្សារទំនើប ក្បែរនោះ ចេញមកជួយមើល រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ ចំណែកក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់នោះ បានរត់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលអស់ ។

    មុនឡើងរថយន្តសង្គ្រោះ យុវជនដែលជាអ្នកបើកម៉ូតូបានប្រាប់អោយដឹងថា ពួកគេឆ្លើយថា ពួកគេមិនដែលស្គាល់ក្រុមក្មេងស្ទាវទាំងនោះទេ ហើយក៏មិនមានរឿងជាមួយពួកគេឡើយ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាទៅផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវនោះ ជិះមកតាមគប់ដុំថ្ម ពីក្រោយ ចំរូបគាត់ដែលជាអ្នកបើកម៉ូតូ បណ្ដាលឲ្យរេចង្កូតដួលបោកនឹងថ្នល់ អូសឡើងលើចិញ្ចើមជាច្រើនម៉ែត្រទៀត បណ្ដាលឲ្យរបួសធ្ងន់ទាំងបីនាក់តែម្ដង។ សាក្សីប្រាប់ថា អ្នករបួសទាំងបីនាក់នោះមានយុវតីស្រស់២នាក់ របួសធ្ងន់ ម្នាក់បែកមុខឈាមជោគខ្លួន និងរបួសជើងទាំងសងខាងផងដែរ និងម្នាក់ទៀតរងរបួសបោកនឹងថ្នល់ ហេីយសមត្ថកិច្ចក៏បានហៅរថយន្តសង្គ្រោះអោយមកដឹកយកទៅព្យាបាលរបួសផងដែរ។

    បច្ចុប្បន្នក្រោយពីកើតហេតុ យុវជនរងគ្រោះ ទាំងបីនាក់ ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល ពន្លឺ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោម ចុះយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំយកឯកសារមកផ្ទៀងផ្ទាត់រួចប្រគល់ជូនវិញ ៕

    អត្ថបទ៖ បងម៉េង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay