ព័ត៌មានជាតិ
សល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះទិវាជាតិអំណានលើកទី៥នឹងឈានចូលមកដល់ហើយ
BY Khmernote Media
March 2, 2020
ការទន្ទឹងរង់ចាំបានឈានចូលមកដល់ជាផ្លូវការហើយ! ទិវាជាតិអំណានលើកទី៥ ដែលបានផ្ដួចផ្ដើមឡើងដោយក្រសួងអប់រំ យុវជន និង កីឡានឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី ៦ ៧ ៨ ខែ មីនា ឆ្នាំ២០២០ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់៧ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។

ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះទិវាជាតិអំណាននឹងឈានចូលមកដល់ហើយ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និង នវានុវត្តន៍»។ ដោយឆ្នាំនេះទិវាជាតិអំណាន នឹងមាននូវស្តង់លក់សៀវភៅ និងកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលបានចំណេះដឹងផ្សេងៗទៀត។ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅដើម្បីចូលរួមក្នុងកម្មវិធីនេះ? សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករណា៎៕


