ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន តម្លៃសំបុត្រត្រឹមតែ៥ដុល្លារ

    BY Khmernote Media March 2, 2020
    អ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន តម្លៃសំបុត្រត្រឹមតែ៥ដុល្លារ

    ខណៈដែលពិធីបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធនៅខេត្តបាត់ដំបងកាន់តែកៀកនោះ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន ដោយចេញដំណើរនៅថ្ងៃទីសៅរ៍​ ទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧៖៣០​នាទីព្រឹក តម្លៃសំបុត្រ ៥ដុល្លារ ។

    គួររំលឹកថាពិធីបុណ្យនេះ មានការរៀបចំព្រឹត្តិការជាច្រើន ដូចជា ការប្រគុំតន្រ្តីខ្នាតធំ ការបាញ់កាំជ្រួចនាពេលរាត្រី ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ការដាំកូនឈើ ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ និងការតាំងពិពណ៍ម្ហូបអារហារ ជាតិ និងអន្តរជាតិ។ ពិធីបុណ្យទន្លេលើកទី០៦ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព និងទន្លេនៃសុខុមាលភាព” ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមីនា ឆ្នាំ ២០២០ នៅបរិវេណក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay