ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានការសង្ស័យការរត់ពន្ធឆ្អឹងសត្វតោទម្ងន់ជាង២០០គីឡូក្រាម ជនជាតិវៀតណាម២នាក់អះអាង ជាម្ចាស់ការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន

    BY Khmernote Media March 2, 2020
    មានការសង្ស័យការរត់ពន្ធឆ្អឹងសត្វតោទម្ងន់ជាង២០០គីឡូក្រាម ជនជាតិវៀតណាម២នាក់អះអាង ជាម្ចាស់ការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន

    យោងតាមការបញ្ជាក់ពី Wildlife Alliance Cambodia បានឲ្យដឹងថា ដោយមានការសង្ស័យពីការរត់ពន្ធឆ្អឹងសត្វតោដែលមានទម្ងន់២៨១គីឡូក្រាម ហើយវាត្រូវបានបើកមើលនៅថ្ងៃនេះ ដោយឆ្អឹងទាំងនេះត្រូវរឹបអូសបានក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនបន្ទាប់ពីបានដឹកចេញមកតំបន់អាហ្វិ្រកខាងត្បូង។ ជនជាតិវៀតណាមចំនួន០២រូបដែលបានអះអាងថាជាម្ចាស់នៃការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន និងត្រូវបានធ្វើការស៊ើបអង្កេតដោយគយកម្ពុជា។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានការទទួលស្គាល់ក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់រាល់ផលិតផលដែលត្រូវនាំចេញទៅប្រទេសវៀតណាម និងចិន។ ឆ្អឹងសត្វតោទាំងនេះត្រូវបានគេសង្ស័យថានឹងត្រូវដឹកជញ្ជូនទៅប្រទេសវៀតណាមជាទីកន្លែងដែលពេញនិយមក្នុងការប្រើប្រាស់ឱសថបុរាណ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺត្រូវបានទទួលការស្វាគមន៍ជាថ្មីដើម្បីធ្វើការងាររួមគ្នាជាមួយគយក្នុងករណីសំខាន់ៗនៃការជួញដូរសត្វព្រៃអាហ្វ្រិក-អាស៊ី៕

    ប្រភព៖ Wildlife Alliance Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay