ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ចេញមុខបកស្រាយ ក្រោយករណី​បុរសម្នាក់ស្រវឹង​ស្រា​ដួល​ត្រូវ​នឹង​វត្ថុ​រឹង​ បណ្តាលឲ្យស្លាប់​ បែរជាមានអ្នកបំពុលថាខ្យល់គរស្លាប់ ដោយសារ​ឆ្លង COVID-19

    BY Khmernote Media March 3, 2020
    ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ចេញមុខបកស្រាយ ក្រោយករណី​បុរសម្នាក់ស្រវឹង​ស្រា​ដួល​ត្រូវ​នឹង​វត្ថុ​រឹង​ បណ្តាលឲ្យស្លាប់​ បែរជាមានអ្នកបំពុលថាខ្យល់គរស្លាប់ ដោយសារ​ឆ្លង COVID-19

    ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានច្រានចោល និងបំភ្លឺ ក្រោយ​គណនី​ហ្វេសបុក​ឈ្មោះថា​ Sovannara Som បាន​បង្ហោះ​ខ្លឹម​សារ​ថា​ មាន​ករណី​ខ្យល់​គ​រស្លាប់​ភ្លាមៗ​ នៅ​ត្រង់​ចំណុច​ចិញ្ចឹម​ផ្លូវ​ជាប់​របង​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​ ៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុងខេមរភូមិន្ទ​ ថា​ដោយសារតែ​ឆ្លង​ វីរុស​ COVID-19។ ដោយខាងស្នងការបានបញ្ជាក់ថានេះជាព័ត៌មាន​មិន​ពិត​ ព្រោះ​ជនរងគ្រោះ​ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ដោយ​សារ​តែ​ស្រវឹង​ស្រា​ ដួល​ត្រូវ​នឹង​វត្ថុ​រឹង​ បណ្តាលឲ្យស្លាប់​ ខាងសមត្ថកិច្ច​ជំនាញ​ក៏​បាន​បង្ហោះ​ព័ត៌មាន​ ក្នុង​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដែរ​។

    ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ធ្វេី​ការបញ្ជាក់​ជូនលម្អិត ឲ្យ​ប្រជាពលរដ្ឋ​បានដឹងថា​ ៖​ ជម្ងឺ​កូរ៉ូណា​ ត្រូវ​បានគេរកឃេីញ​ នៅ​ទីក្រុងវ៉ូហាន​ ប្រទេស​ចិន​​ សម្រាប់​ប្រទេស​កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​ប្រភេទ​នេះ​ តែ​ម្នាក់​គត់​ ដែល​ជា​ជនជាតិ​ចិន​ មក​ទេសចរណ៍​ នៅ​ក្រុង​ព្រះសីហនុ​ តែ​ត្រវ​បាន​ ក្រុម​គ្រូពេទ្យ​ នៃក្រសួង​សុខាភិបាល​ ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​​ទាន់​ពេល​វេលា​ ។ ដោយខាងស្នងការបានសំណូមពរឲ្យអ្នក​សារព័ត៌មាន​ ឬ​ប្រជាពលរដ្ឋ​ក្តី​ សូម​មាន​វិជ្ជាជីវៈ​ ក្នុង​ការ​បង្ហោះពត៌មាន​​ មិន​មែន​តែ​ចង់​ល្បី​ ផុស​ពត៌មាន​ប្រឌិត​ ដោយ​មិនបាន​សាកសួរ​ ពី​អាជ្ញាធរ​មូលដ្ឋាន​៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay