ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឧកញ៉ា ស្រី ចាន់ថន ជួយឧបត្ថម្ភត្រាក់ទ័រមួយគ្រឿងតម្លៃជាង៣ម៉ឺនដុល្លារ ប្រគេនព្រះអង្គ ប៊ុត សាលួត ដើម្បីរៀបចំផ្លូវបញ្ចៀសភ្លើងឆេះព្រៃ កុំឲ្យឆេះរាលដាលដល់ព្រៃឈើផ្សេងៗទៀត

    BY Khmernote Media March 3, 2020
    លោកឧកញ៉ា ស្រី ចាន់ថន ជួយឧបត្ថម្ភត្រាក់ទ័រមួយគ្រឿងតម្លៃជាង៣ម៉ឺនដុល្លារ ប្រគេនព្រះអង្គ ប៊ុត សាលួត ដើម្បីរៀបចំផ្លូវបញ្ចៀសភ្លើងឆេះព្រៃ កុំឲ្យឆេះរាលដាលដល់ព្រៃឈើផ្សេងៗទៀត

    យោងតាមហ្វេសបុករបស់លោកតាំង គឹមសួរ បានសរសេររៀបរាប់ឲ្យដឹងថា៖ “ក្រោយពីទទួលបានដំណឹងថាបងប្រុស ស្រី ចាន់ថន នឹងជួយឧបត្ថម្ភត្រាក់ទ័រមួយគ្រឿងដែលមានតម្លៃប្រហែលជាង៣០,០០០ដុល្លារថ្វាយព្រះអង្គដើម្បីរៀបចំផ្លូវបញ្ចៀសភ្លើងឆេះព្រៃ ខ្ញុំមានអារម្មណ៍អររំភើបចង់ហោះ មិនដឹងជាព្រះអង្គមានអារម្មណ៍បែបណាទេក្រោយពីទទួលដំណឹងមួយនេះ។ អរគុណបងប្រុសជាទីគោរពដែលបានសាងកំលាំងចិត្តជូនព្រះអង្គ អរគុណបងប្រុសជាទីស្រលាញ់ដែលបានរួមចំណែកដ៏ធំជួយសង្គ្រោះព្រៃឈើដែលមានទំហំជាង៣០,០០០ហិកតាដែលកំពុងតែទទួលការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីស្នាដៃរបស់ជនតិរិច្ឆានមួយចំនួន អរគុណបងប្រុសជាខ្លាំងដែលធ្វើជាបុគ្គលគំរូដ៏ល្អសម្រាប់ប្រជាជនខ្មែរ”។

    ក្នុងនោះផងដែរលោកឧកញ៉ា ស្រី ចាន់ថន ដែលបានឧបត្ថម្ភយ៉ាងសកម្មក្នុងការងារសង្គម បានបង្ហោះឲ្យដឹងក្នុងហ្វេសបុកផ្ទាល់ខ្លួនរបស់លោកឧកញ៉ាថា៖ ថ្ងៃទី03/03/2020 ដើម្បីចូលរួមការពារព្រៃឈើធម្មជាតិ, ការពារជម្រកសត្វព្រៃ, ការពារការឆេះព្រៃបន្តទៀត ទៅតាមលទ្ធភាពរបស់ខ្ញុំតាមដែលអាចធ្វើបាននោះ! ម្យ៉ាងដោយមើលឃើញការខ្វះខាតរបស់ព្រះអង្គ ប៊ុត សាលួត ដែលជាអ្នកការពារព្រៃធម្មជាតិនិងជាការរួមចំណែកកុំអោយភ្លើងឆេះរាលដាលដល់ព្រៃឈើផ្សេងៗទៀតនិងការពារសត្វមានជីវិតនៅតំបន់ -ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ 🌳🚜

    ខ្ញុំបាទបានជួយឧបត្ថម្ភត្រាក់ទ័រចំនួន០១គ្រឿង🌳🚜 ដើម្បីប្រគេននិងថ្វាយជូនព្រះអង្គ ប៊ុន សាលួត ដែលបានស្នើសុំមកកាន់រូបខ្ញុំ ហើយរូបខ្ញុំបាទក៏ជាអ្នកចូលចិត្តធ្វើបុណ្យនិងដាក់ទានផងនោះ ខ្ញុំបាទក៏បានប្រគេនថ្វាយជូន ព្រះអង្គ នូវត្រាកទ័រចំនួន១គ្រឿងភ្លាមៗ តាមសំណើររបស់ព្រះអង្គ។ ខ្ញុំបាទសូមគោរពជូនបុណ្យកុសលនេះជូនដល់បងប្អូននិងFansទាំងអស់ ដែលតែងតែបន្តគាំទ្រនិងផ្តល់កម្លាំងចិត្តមករូបខ្ញុំគ្រប់សកម្មភាពឲ្យទទួលបានបុណ្យស្មើៗគ្នា! ដោយសេចក្តីគោរពស្រលាញ់រាប់អានពីខ្ញុំបាទ! សូមអរគុណ 🙏🙏🙏🇰🇭

    អគុណសន្តិភាព

    Share This Post:
    MPO4D jitutoto mpo4d Mpoplay