ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ស្ថាប័នរដ្ឋចំនួន៦កន្លែង ប្រកាសប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌឆ្នាំ២០២០

    BY Khmernote Media March 4, 2020
    ឱកាសល្អ! ស្ថាប័នរដ្ឋចំនួន៦កន្លែង ប្រកាសប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌឆ្នាំ២០២០

    សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។ ដោយ ក្រសួងចំនួន៦ ដូចខាងក្រោម៖

    ១-​ ក្រសួងមុខងារសាធារណៈ ចំនួន ០៨ កន្លែង
    ២-​ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន ០៥ កន្លែង
    ៣-​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣ កន្លែង
    ៤-​ ក្រសួងពាណិជ្ជកម្ម ចំនួន ៣៦ កន្លែង
    ៥-​ ក្រសួងធនធានទឹកនិងឧតុនិយម ចំនួន ២៨ កន្លែង
    ៦-​ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំនួន ១២ កន្លែង

    កាលបរិច្ឆេទលក់ និងទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០រៀងរាល់ម៉ោងធ្វើការ។ បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវមកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងក្របខ័ណ្ឌ នៃក្រសួងមុខងារសាធារណៈ (អគារបែរមុខទៅលិច ជាន់ផ្ទាល់ដី បន្ទាប់ A05) ។
    បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងពាណិជ្ជកម្ម ត្រូវមកទទួលពាក្យ និងដាក់ពាក្យប្រឡងនៅនាយកដ្ឋានបុគ្គលិក ក្រសួងពាណិជ្ជកម្ម ។ បេក្ខជនដែលសុំសិទ្ធិប្រឡងនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមកទទួលពាក្យ និងដាក់ពាក្យប្រឡងនៅនាយកដ្ឋានបុគ្គលិកនិថអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

    សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនង តំណាងក្រសួង ស្ថាប័ន ដូចខាងក្រោម៖
    ១. ក្រសួងមុខងារសាធារណៈ ទូរស័ព្ទលេខ ០១២ ៣៥១ ១១៤ /០១៧ ៦៥១ ៣២៣/០១២ ៣៣១ ០០៧/០៨៩ ៩៧៨ ៦៧៨/០១២ ៣០៥ ៥៣០/ ០១៧ ៩០០ ១២៩/ ០១២ ៧៩១ ៨៩១/ ០៧៨ ៧៧៧ ៩០៧
    ២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទូរស័ព្ទលេខ ០១២​​ ៧២៧ ៦៦៤/០១២ ៩១២ ៧២៦/០១២ ២៦០ ៨០១/០១២ ៥៣៧ ៣៣៧
    ៣. ក្រសួងពាណិជ្ជកម្ម ទូរស័ព្ទលេខ ០៧៧ ៧៩៧ ៥៧៦/០៧០ ៧២៦ ៣៤៥/០១២ ៦៤៤ ២៩៩/ ០១០ ៦៤៤ ២៩៩៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay