គិតមកទល់ពេលនេះ កម្ពុជាបានធ្វើតេស្តមនុស្សជិត៣០០នាក់ហើយ ប៉ុន្តែមិនមានករណីជំងឺកូរ៉ូណាថ្មីឡើយ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ១១:៣៤នាទីថ្ងៃត្រង់ ថ្ងៃទី ៤ មីនា ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ យេីងបានធ្វេីតេស្តសរុបកេីនដល់២៧៤ នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រ តែមិនមានរកឃេីញមេរោគCOVID-19 ទេ ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លេីនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះ ។
ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។ យេីងមានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្តវត្ថុវិភាគ ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៍ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្តបន្ថែមទៀត ។
យេីងមានមន្រ្តីជំនាញ ១០រូប កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ ១១៥ ដេីម្បីទទួលរាយការណ៍ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ទូរស័ព្ទទាន់ហេតុការណ៏ ១១៥ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៍ទៅជាបច្ចេកវិទ្យាទំនេីប និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ :
១. ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២. អាចរាយការណ៍ករណីជំងឺសង្ស័យ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
៣. អាចសួរព៌ត័មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
៤. យេីងមានសហការីជំនាញសុខាភិបាល ១០រូបចាំទទួលទូរស័ព្ទ ដោយប្រេីបច្ចេកវិទ្យា ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃទៅគ្រូពេទ្យទាំង១០នាក់ (Calling Forward System)

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង