ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត! មានកាយសម្បទាពេញលេញមិនខំស្វែងរកការងារធ្វើ បែរជាអង្គុយសុំទានដោយអះអាងថា “មានរូបសម្រស់ស្អាតពីធម្មជាតិមិនសមនឹងធ្វើការ”ទៅវិញ

    BY Khmernote Media April 18, 2018
    ហួសចិត្ត! មានកាយសម្បទាពេញលេញមិនខំស្វែងរកការងារធ្វើ បែរជាអង្គុយសុំទានដោយអះអាងថា “មានរូបសម្រស់ស្អាតពីធម្មជាតិមិនសមនឹងធ្វើការ”ទៅវិញ

    ចិន ៖ ស្ត្រីវ័យ ៣០ ឆ្នាំម្នាក់មកពីទីក្រុង Lijiang ខេត្ត យូណាន ភាគប្រទេសចិនភាគនិរតីបានអះអាងថា រូបនាង “ស្អាតខ្លាំងពីធម្មជាតិមិនសមនឹងធ្វើការទេ”។ យោងតាមវេបសាយ Sin Chew Daily បានឲ្យដឹងថា ស្ត្រីដែលមិនត្រូវបានគេស្គាល់ឈ្មោះរូបនេះកាលពីមុនធ្លាប់ធ្វើការជាអ្នករត់តុ និងគិតលុយ ប៉ុន្តែត្រូវបានគេបញ្ឈប់ពីការងារ។

    នាងបានឲ្យដឹងថាដើមឡើយនាងមានគម្រោងសរសេរថា “ខ្ញុំឃ្លានណាស់ ត្រូវការប្រាក់ ១០ យ័នសម្រាប់ទិញអាហារ” ដោយជឿជាក់ថា អ្នកដែលបានឃើញនឹងជួយ ហើយផ្ដល់ប្រាក់មួយចំនួនឲ្យនាង។ គម្រោងដទៃទៀតដែលនាងបានគិតទុកក្នុងចិត្ត គឺចង់លក់ខ្លួន ប៉ុន្តែចុងបញ្ចប់ក៏នឹកឃើញគំនិតដ៏ប្លែកគេនេះឡើង។ នាងបានសរសេរនៅលើក្ដារថា “ខ្ញុំមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ កាយសម្បទាពេញលេញ និងមានសុខភាពល្អ ដូច្នេះខ្ញុំជ្រើសអង្គុយសុំទាននៅទីនេះជំនួសឲ្យការរកការងារជាក់លាក់មួយធ្វើ អគុណសម្រាប់សណ្ដានចិត្តដ៏ល្អរបស់អ្នក”។

    ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីធើណិតជាច្រើនមិននាំគ្នាស្ងើចសរសើរនូវទង្វើដែលស្ត្រីរូបនេះបានធ្វើឡើយ ជាពិសេសចំពោះការដែលនាងជ្រើសរើសអង្គុយសុំទានតាមផ្លូវជំនួសឲ្យការស្វែងរកការងារណាមួយដើម្បីធ្វើទាំងដែលមានកាយសម្បទាពេញលេញ ហើយនៅក្មេងបែបនេះ៕

    អត្ថបទ ៖ រដ្ឋា

    ប្រភព ៖ News Ifeng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay