ហួសថ្លែង! កូនប្រុសដុតផ្ទះមួយខ្នងរបស់ម្តាយ ព្រោះតែខឹងក្រុមគ្រួសារស្តីបន្ទោសនិងបណ្តេញចេញពីផ្ទះ
មានករណីអគ្គីភ័យមួយកើតឡើងលើផ្ទះមួយខ្នង ដែលបង្កឡើងដោយកូនប្រុសបង្កើតម្នាក់បានដុតផ្ទះមួយខ្នងរបស់ម្តាយខ្លួនឯងបង្កើត ដោយហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ម្ចាស់ផ្ទះមានឈ្មោះ កែវ សន ភេទស្រី អាយុ៧២ឆ្នាំ ចំណែកជនបង្កមានឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុតដោយសារមូលហេតុ ក្រុមគ្រួសារបានស្តីបន្តោស និងបានបណ្តេញចេញពីផ្ទះ។

ក្រោយធ្វើសកម្មភាពដុតជនបង្កបានរត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ចំណែកឯផ្ទះមួយខ្នង ទទឹងប្រវែង ៧ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ ធ្វើពីឈើ ប្រកហ្វ៉ីបប្រ៉ូ ជញ្ជាំងបាំងក្តារនិងរៀបឥតខាងក្រោមប្រហែល ៨០ ភាគរយ និងទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះខូចខាតស្ទើរទាំងស្រុង និងមិនបណ្តាលអោយមានអ្នករងរបួសនិងរាលដល់កន្លែងផ្សេងទៀតឡើយ។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ០៤ឡាន។ ករណីនេះនគរបាលបានឃាត់ខ្លួនជនបង្ក នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមច្បាប់៕



ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង