ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រកាសបញ្ឈប់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ

    BY Khmernote Media March 4, 2020
    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រកាសបញ្ឈប់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញ សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការប្រើប្រាស់បង្កាន់ដៃពន្ធយានយន្តដែលសរសេរដោយដៃ។ យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា ដោយសារប្រព័ន្ធស្វ័យប្រវត្តិកម្ម ពុំទាន់គ្របដណ្តប់ពេញលេញនៅទូទាំងប្រទេស​ និងមានការិយាល័យគយនិងរដ្ឋាករមួយចំនួន បានចេញបង្កាន់ដៃពន្ធយានយន្តសរសេរដោយដៃជូនធុរជន ហើយបង្កាន់ដៃទាំងនោះអាចនៅពុំទាន់ប្រើប្រាស់ក្នុងការចុះបញ្ជីធ្វើផ្លាកលេខនៅឡើយ។

    ដូច្នេះគ្រប់បង្កាន់ដៃពន្ធយានយន្តដែលបានសរសេរដោយដៃមានថិរវេលាមិនលើសពី១០ឆ្នាំ ត្រូវយកមកបញ្ជូលទិន្នន័យទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មគយឡើងវិញ នៅ សាលាគយនិងរដ្ឋាកររាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay