ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! គ្រូសម្របសម្រួលក្រុមហ៊ុនមួយ បើកម៉ូតូដេញតាមចោរឆក់កាបូប លឿនពេកជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបោកក្បាលស្លាប់មួយរំពេច

    BY Khmernote Media March 5, 2020
    ខ្លោចចិត្ត! គ្រូសម្របសម្រួលក្រុមហ៊ុនមួយ បើកម៉ូតូដេញតាមចោរឆក់កាបូប លឿនពេកជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបោកក្បាលស្លាប់មួយរំពេច

    រាជធានីភ្នំពេញ ៖ អ្នកគ្រូសម្របសម្រួល ជនជាតិហ្វីលីពីនម្នាក់ បើកម៉ូតូដេញតាមជនសង្ស័យឆក់កាបូប លឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ចំណុចផ្លូវកោង បោកផ្ទប់ ស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូផ្លោងខ្ទាតទៅប៉ះរថយន្តដែលគេចតស្ងៀមទៀត នៅតាមផ្លូវ១០១៥ កែងផ្លូវ៩២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ។

    ស្ត្រីរងគ្រោះជាជនជាតិហ្វីលីពីន អាយុ២២ឆ្នាំ ជាគ្រូសម្របសម្រួល បម្រើការងារនៅក្រុមហ៊ុនមួយ នៅខណ្ឌច្បារអំពៅ ។

    តាមប្រភពនៅកន្លែង មួយចំនួនបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-8811 បើកម៉ូតូដេញតាមជនសង្ស័យស្ទាវ ឆក់កាបូប ល្បឿនលឿនតាមផ្លូវ១០១៥ ពីត្បូងទៅជើង លុះដល់ចំណុចផ្លូវកោងកែង ផ្លូវ៩១ យកចង្កូតមិនទាន់ជ្រុលទៅបុកផ្ទប់នឹងខឿន របងចិញ្ចើមផ្លូវ បោកស្លាប់ភ្លាមៗនៅកន្លែង រីឯម៉ូតូផ្លោងខ្ទាតទៅប៉ះរថយន្តកូរ៉េចតស្ងៀម ។

    តែបើតាមប្រភពផ្សេងមួយទៀត ជនរងគ្រោះបើកបរម៉ូតូល្បឿនលឿន ដល់ចំណុចផ្លូវកោង បត់មិនទាន់ជ្រុលទៅបុកបោកផ្ទប់ខឿនរបង បណ្តាលឲ្យស្លាប់ ។

    ជុំវិញករណីស្លាប់ជនបរទេសខាងលើ ទោះជាមានការលើកឡើងផ្សេងៗគ្នាយ៉ាងណាក្តី ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះទៅពិនិត្យ រួចដឹកសពទៅតំកល់ទុកនៅវត្តទឹកថ្លា បន្តធ្វើការស្រាវជ្រាវ និងរងចាំសាច់ញាតិ ការសម្រេចពីស្ថានទូត ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay