ព័ត៌មានជាតិ

សំណង់ផ្សារទំនើបឡាក់គី សង់រួច ១០០% និងបើកលក់បានជិតមួយខែ ត្រូវអភិបាលខណ្ឌ ជ្រោយចង្វារ អោយបញ្ឈប់អាជីវកម្ម រកទីតាំងថ្មី ព្រោះ មិនមានចំណតគ្រប់គ្រាន់ បង្កការកកស្ទះចរាចរណ៍

BY
Khmernote Media
March 5, 2020

យោងតាមលិខិតជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ តម្រូវអោយផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ធ្វើការរុះរើ និងរកទីតាំងថ្មី ព្រោះតែទីតាំងបច្ចុប្បន្នដែលបានសាងសង់រួចរាល់ ១០០% នោះមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍នៅរង្វង់មូល ព្រហ្មបាយ័ន។

លិខិតជូនដំណឹងនេះដែរបានទុកពេលអោយលោកស្រី ហេង ភួងអ៊ាង ដែលជាតំណាងក្រុមហ៊ុន ឌីអេហ្វអាយ​ ឡាក់គឺ​ ប្រាយវេត​ លីមីធីត​ (សាខាជ្រោយចង្វារ)​ អោយធ្វើការស្វែងរកទីតាំងថ្មី ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃជូនដំណឹង៕

Share This Post: