ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកលេងបុណ្យទន្លេនៅបាត់ដំបង អាចមកបោះតង់បានទៀត មួយយប់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ

    BY Khmernote Media March 5, 2020
    មកលេងបុណ្យទន្លេនៅបាត់ដំបង អាចមកបោះតង់បានទៀត មួយយប់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ

    ខណៈដែលពិធីបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធនៅខេត្តបាត់ដំបងកាន់តែកៀកនោះ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីសម្រួលការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកំសាន្តក្នុងពិធីបុណ្យនេះ មន្ទីរទេសចរណ៍ មានជួលតង់ និងទីតាំងសម្រាប់បោះតង់ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបងផ្ទាល់។

    ដោយតង់មួយយប់តម្លៃ ៥ដុល្លារ ទំហំ2ម*2ម ស្នាក់បាន២នាក់ (ដូចក្នុងរូប) មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក នឹងអគ្គីសនី ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ០៨៩ ៥៩៥ ២៧៥/ ០៦៩ ៣៩៩ ៣១២ ។ គួររំលឹកថាពិធីបុណ្យនេះ មានការរៀបចំព្រឹត្តិការជាច្រើន ដូចជា ការប្រគុំតន្រ្តីខ្នាតធំ ការបាញ់កាំជ្រួចនាពេលរាត្រី ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ការដាំកូនឈើ ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ និងការតាំងពិពណ៍ម្ហូបអារហារ ជាតិ និងអន្តរជាតិ។ ពិធីបុណ្យទន្លេលើកទី០៦ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព និងទន្លេនៃសុខុមាលភាព” ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមីនា ឆ្នាំ ២០២០ នៅបរិវេណក្រុងបាត់ដំបង ខេត្តបាត

    ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay