ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត ! តាក់ស៊ីមិនទាន់ឈប់ផង បើកទ្វារមិនប្រយ័ត្ន ប៉ះកង់បីកំពុងបើកមកពីក្រោយ ខូតខាតកង់បី និងរបួសភ្ញៀវម្នាក់ ហើយឡើងទៅផឹកស៊ីបាត់ ៣ម៉ោងក្រោយទើបចុះមកដោះស្រាយវិញ

    BY Khmernote Media March 5, 2020
    ហួសចិត្ត ! តាក់ស៊ីមិនទាន់ឈប់ផង បើកទ្វារមិនប្រយ័ត្ន ប៉ះកង់បីកំពុងបើកមកពីក្រោយ  ខូតខាតកង់បី និងរបួសភ្ញៀវម្នាក់ ហើយឡើងទៅផឹកស៊ីបាត់ ៣ម៉ោងក្រោយទើបចុះមកដោះស្រាយវិញ

    រាជធានីភ្នំពេញ ៖ ចិនប្រុសស្រីមួយក្រុម ជិះតាក់ស៊ី មួយគ្រឿង រួចប្រាប់ឲ្យឈប់មុខហាងមួយកន្លែង ខណៈដែលអ្នកបរតាក់ស៊ីកំពុងបើកអែបស្ដាំ មិនទាន់បានឈប់ស្រួលបួលផង ស្រាប់តែភ្ញៀវទាញទ្វារបើក មិនប្រយ័ត្ន ស្រាប់តែប៉ះ កង់បីឥណ្ឌាមួយគ្រឿង កំពុងបើកដឹកភ្ញៀវ២នាក់មកពីក្រោយ បណ្ដាលឲ្យរងរបួសត្រូវជង្គង់ ហើយចិនដែលជិះតាក់ស៊ីនោះមិនខ្វល់ ក៏នាំគ្នាដើរឡើងទៅលើហាង អង្គុយផឹកស៊ីព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីទៅវិញ បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅចំណុចមុខហាងមួយកន្លែងយីហោ L.A.B ស្ថិតលើផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាម៉ោងជិត២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៥ ខែកម្ភៈ ឆ្នាំ២០២០នេះ ។

    ប្រភពពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តតាក់ស៊ីបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនកើតហេតុ គាត់បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាម៉ារី ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-6097 បានដឹកភ្ញៀវជនជាតិចិនប្រុសស្រីចំនួន៣នាក់ ពីចំណុចហាងអាហារចិនមួយកន្លែង នៅម្ដុំ សូរិយាម៉ល ស្ថិតក្នុងខណ្ឌដូនពេញ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦៣ រួចបត់មកតាមផ្លូវ២៨៨ លុះមកជិតដល់ហាង L.A.B ដែលជាចំណុចកើតហេតុនោះ ភ្ញៀវដែលជាជនជាតិចិនទាំងបីនាក់នោះ បានប្រាប់អោយគាត់ឈប់ ហើយគាត់ក៏បានបើកស៊ីញ៉ូហើយបន្ថយល្បឿន រួចអែបមកខាងស្ដាំដៃ ក្នុងល្បឿនយឺតៗ ហើយមិនទាន់បានចុច P ឈប់ ស្រួលបួលផង ស្រាប់តែបុរសជនជាតិចិនម្នាក់ជាភ្ញៀវដែលអង្គុយនៅខាងឆ្វេង ទាញទ្វារបើកខាងរថយន្ត ហើយបម្រុងចុះពីរថយន្ត មិនប្រយ័ត្ន និងមិនបានមើលក្រោយឲ្យបានត្រឹមត្រូវ ក៏ទៅប៉ះ កង់បីឥណ្ឌា មួយគ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GX-6681 បើកបរដោយបុរសម្នាក់ កំពុងដឹកភ្ញៀវជនជាតិចិន សឹង្ហបុរីប្រុសស្រី២នាក់ដែរ ដែលធ្វើដំណើរតាមផ្លូវ២៨៨ ស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនធម្មតា បណ្ដាលឲ្យទ្វារចំត្រូវ បុរសជនជាតិចិនម្នាក់ចំ ជង្គង់ ខាងស្ដាំ និងខូចខាតរហែក តំបូលតង់កង់បីឥណ្ឌាចំហៀងខាងស្ដាំ បន្តិចដែរ ។

    ភ្លាមៗនោះភ្ញៀវជនជាតិចិនប្រុសស្រីទាំង៣នាក់ដែលជិះរថយន្តតាក់ស៊ី បានចុះពីរថយន្ត ហើយក៏នាំគ្នាចូលក្នុងហាង LAB នោះ បាត់ទៅ ហើយមើលតាមកញ្ចក់ទៅឃើញ ឡើងទៅអង្គុយផឹកស៊ី ជល់កែវគ្នាធ្វើព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីទៅវិញ ។ ក្រោយមកក៏ឃើញសន្តិសុខហាងខាងលើ ចេញមកសួរនាំរួច ប្រាប់ថា ជនជាតិចិនប្រុសស្រីទាំង៣នាក់នោះ គឺជាមិត្តភ័ក្តដែលស្គាល់គ្នាជាមួយម្ចាស់ហាង ហើយសន្តិសុខប្រាប់បន្តទៀតថា ម្ចាស់ហាងកំពុងទាក់ទងទៅ ក្រុមហ៊ុនធានា រ៉ាប់រង អោយចុះមកជួយដោះស្រាយហើយ ទើបភាគីខាង កង់បីឥណ្ឌា និងរថយន្តតាក់ស៊ី ព្រមទាំងភាគីជនជាតិចិនសឹង្ហបុរីដែលរងរបួស និងខូចខាតកង់បីនិងទ្វាររថយន្តបានអង្គុយចាំនៅមុខហាង ជិតមួយម៉ោងក្រោយមក មិនទាន់ឃើញមានដំណោះស្រាយ ទើបអ្នករត់កង់បី ដែលស្គាល់គ្នាបានទូរស័ព្ទ ទៅវិទ្យុABC ដើម្បីជួយទំនាក់ទំនងសមត្ថកិច្ចមូលដ្ឋានចុះមកជួយដោះស្រាយផង ព្រោះរង់ចាំយូរហើយ មិនឃើញភាគីខាងចិនប្រុសស្រីទាំង២នាក់ នោះចុះមកដោះស្រាយឡើយ ។

    បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងល្បាតប៉ុស្តិ៍បឹងកេងកងទី១ បានចុះមកមកកន្លែងកើតហេតុសួរនាំរឿងហេតុ ផងដែរ តែភាគីខាង ជនជាតិចិនដែលជាភ្ញៀវប្រុសស្រីទាំងបីនាក់នោះ នៅតែមិនចុះមកដដែរ ហើយបែរជានៅជល់កែវគ្នាក្នុងហាង ធ្វើព្រងើយ ទៅវិញ ។ សមត្ថកិច្ចក៏បានអោយសន្តិសុខទៅហៅ ភ្ញៀវដែលជាអ្នកជិះតាក់ស៊ីនោះ ចុះមកដោះស្រាយដែរ តែក្រុមជនជាតិចិនប្រុសស្រីទាំង៣នាក់ មិនខ្វល់ឡើយ មិនដឹងជាអាងអ្វីនោះទេ ហាក់បីដូចជាមិនគោរពសូម្បីតែសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលថែមទៀតផង ទង្វើនេះធ្វើអោយ អ្នកនៅកន្លែងកើតហេតុ នាំគ្នាមិនពេញចិត្តនិង ខឹងសម្បារ យ៉ាងខ្លាំង ផងដែរ។

    ជិត២ម៉ោងក្រោយមកទើបឃើញ វត្តមានបុរសម្នាក់ដែលអះអាងថា ជាភ្នាក់ងារ ក្រុមហ៊ុន ធានារ៉ាប់រង ដែលមិនព្រមប្រាប់ឈ្មោះអោយដឹងឡើយ ដោយសនិ្តសុខថា ជាក្រុមហ៊ុន ធានារ៉ាប់រង របស់ថៅកែហាង បានចុះមកសួរនាំ ភាគីរងគ្រោះទាំងបី មានជនជាតិចិនដែលរងរបួស ជង្គង់ និងម្ចាស់រថយន្ត តាក់ស៊ី ព្រមទាំងម្ចាស់កង់បីឥណ្ឌា អស់រយៈពេលជាច្រើនម៉ោង តែមិនត្រូវគ្នាឡើយ ព្រោះភាគីរងគ្រោះទាំងបី ទាមទារសំណងជាថ្លៃជួសជុល និងថ្លៃពិនិត្យមើល ស្ថានភាពរបួស ហើយបុរសម្នាក់មិនព្រមប្រាប់ឈ្មោះក្រុមហ៊ុនធានារ៉ាប់រងនោះ បានត្រឹមតែនិយាយថា ជនជាតិចិនដែលហៅគាត់មកដោះស្រាយអោយ សមត្ថកិច្ចចុះមក វាស់វែងយករថយន្តនិងកង់បីឥណ្ឌាទៅរក្សាទុកដោះស្រាយពេលក្រោយទៅ ព្រោះគាត់មិនដឹងថាសងយ៉ាងម៉េចនោះ ទេ ។

    ក្រោយមកទៀត ទាល់តែសមត្ថកិច្ច អោយបុរសដែលមកជួយដោះស្រាយនោះទៅហៅ ជនជាតិចិនដែលជាអ្នកបើកទ្វារប៉ះ កង់បីឥណ្ឌានោះ ចុះមកនិយាយជាមួយ បុរសជនជាតិចិនដែលរបួសជង្គង់ កំពុងអង្គុយរង់ចាំការដោះស្រាយនោះជាបន្ទាន់ ព្រោះពួកគាត់ជាជនជាតិចិនដូចគ្នា ប្រហែលអាចនិយាយគ្នាបាន ។ លុះពេលបុរសចិនដែលបើកទ្វាររថយន្តមិនបានមើលក្រោយ បង្កគ្រោះថ្នាក់ ដល់អ្នកដទៃនោះ ចុះមកនិយាយជាមួយបុរសចិនរងគ្រោះ មួយសន្ទុះធំ ដោយមានការប្រកែកគ្នាតឹងសរសៃកផងដែរ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ អស់ពេលជាង៣ម៉ោងកន្លះទៅហើយ ម្ចាស់កង់បី និងម្ចាស់រថយន្តតាក់ស៊ី បានត្រឹមយករថយន្តនិងកង់បីទៅជួសជុលរៀងៗខ្លួន ចំណែកឯបុរសជនជាតិចិនរងរបួស ទទួលបានសំណងបន្តិចបន្តួច យកទៅពិនិត្យមើលស្ថានភាពជង្គង់តែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ទាំងអស់ត្រឹមប៉ុណ្ណឹង ហើយនាំគ្នាចាកចេញទៅទាំងហួសចិត្ត និងមិនពេញចិត្តចំពោះកាយវិកាយ និងទង្វើរបស់ជនជាតិចិនរូបនោះ សោះឡើយ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay