ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING NEWS! មនុស្សជាង៤០នាក់ត្រូវបានដាក់ដោយឡែកចំនួន១៤ថ្ងៃ ក្រោយប៉ះពាល់ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19

    BY Khmernote Media March 5, 2020
    BREAKING NEWS! មនុស្សជាង៤០នាក់ត្រូវបានដាក់ដោយឡែកចំនួន១៤ថ្ងៃ ក្រោយប៉ះពាល់ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19

    នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ក្រោយពីទទួលបាន​ព័ត៌មានជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19 ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​។

    ក្នុងនោះក៏រកឃើញអ្នកប៉ះពាល់ផ្ទាល់​៤នាក់​ និង​ប្រមាណ​៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ​។

    សូមបញ្ជាក់ថាជនជាតិជប៉ុននេះជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វ៊ីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រលប់ចូលប្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ​។ រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់កឃើញ​ករណីថ្មីនៅឡើយទេ​។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay