ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើករថយន្តទាំងស្រវឹង ទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ខ្ទេចមួយកំណាត់

    BY Khmernote Media March 6, 2020
    បើករថយន្តទាំងស្រវឹង ទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ខ្ទេចមួយកំណាត់

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត Highlander ត្រលប់មកពីជួបជុំក្នុងកម្មវិធីមួយ ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន បានងោកមួយភាំង ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាព និងខ្ទេចរថយន្តមួយកំណាត់មុខយ៉ាងដំណំ បើកទៅមុខលែងរួច តែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី០៥ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ(ផ្នែកខាងលិច) លើកំណាត់ផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុខពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ម៉ាកហាយឡែនឌ័រ (Highlander) ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AS-5509 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុក ខឿនបង្កាន់ដៃ គល់ស្ពានអាកាស ផ្សារដីហុយ ពេញទំហឹង តែម្ដង បណ្ដាលឲ្យ រថយន្តរងការខូតខាតខ្ទេចអស់មួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អ អ្នកបើករថយន្តមិនមានត្រូវរបួសអ្វីឡើយ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុនោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យមើលផងដែរ។

    បើតាមសម្ដីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តមានវ័យប្រហែល៥០ឆ្នាំ សុំមិនបញ្ចេញឈ្មោះនោះ បានរៀបរាប់ប្រាប់ដែរថា មុនពេលកើតហេតុ រូបគាត់ទើបត្រលប់មកពីជួបជុំក្នុងកម្មវិធីមួយ លុះពេលចេញមកវិញ បានបើករថយន្តរបស់គាត់ម៉ាក Highlander ខាងលើ ត្រលប់មកផ្ទះវិញ បានពាក់កណ្ដាលផ្លូវ ដោយសារគាត់ផឹកស្រា រៀងច្រើនផង ក៏ងោកមួយភាំង ទើបធ្វើឲ្យរថយន្តរេចង្កូតទៅបុក ខឿនបង្កាន់ដៃ គល់ស្ពានអាកាស ផ្សារដីហុយ ពេញទំហឹង តែម្ដង និងរងការខូចខាត ដូចដែលបានរៀបរាប់ខាងលើនេះ តែមិនបណ្ដាលឲ្យគាត់រងរបួសនោះទេ ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍អូរបែកក្អម និងផ្នែកវាស់វែងចរាចរណ៍ ខណ្ឌសែនសុខ បានចុះមកធ្វើកំណត់ហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay