ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ងោកមួយភាំង បើករថយន្ត LEXUS 400h រេចង្កូតទៅបុករះរបងអគ្គីសនីកម្ពុជា នៅផ្លូវ៦០ម៉ែត្រ បាក់ខ្ទាតពេញផ្លូវ បាក់កាឡេកង់មុខទាំងសងខាងទៅមុខលែងរួច

    BY Khmernote Media March 6, 2020
    ងោកមួយភាំង បើករថយន្ត LEXUS 400h រេចង្កូតទៅបុករះរបងអគ្គីសនីកម្ពុជា នៅផ្លូវ៦០ម៉ែត្រ បាក់ខ្ទាតពេញផ្លូវ បាក់កាឡេកង់មុខទាំងសងខាងទៅមុខលែងរួច

    រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX400h បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបរ ងោកមួយភាំងបានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងស័ង្កសីនិងថ្មរបស់អគ្គីសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ រីឯរថយន្តបង្កដាច់កាឡេកង់ខាងមុខទាំងសងខាង ផ្ទុះពោងសុវត្ថិភាព បើកទៅមុខលែងរួច រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងជិតច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកឡិចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-1772 ។

    តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត បានបើករថយន្តម៉ាកឡិចស៊ីស RX400h ខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវកោងកើតហេតុខាងលើក៏ងោកមួយភាំង បានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងថ្ម និងរបង ស័ង្កសី របស់អគ្គីសនីកម្ពុជា បណ្ដាលឲ្យបាក់ខ្ទាតរាយប៉ាយពេញផ្លូវ ចំណែករថយន្តដាច់កាឡេកង់មុខទាំងសងខាង និងផ្ទុះពោងសុវត្ថិភាព បើកទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យនណារម្នាក់រងរបួសនោះទេ ក្រោយមក អ្នកបើកបរ និងអ្នករួមដំណើរប្រញាប់ប្រមូលកាងខាងមុខរថយន្ត ដែលជាប់ស្លាកលេខយកមកទុកក្នុងរថយន្តហើយគេចចេញពីកន្លែងកើតហេតុបាត់។ បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលចរាចរណ៍ខណ្ឌ បានចុះមកវាស់វែង យករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay