ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តគ្រូបង្រៀន! ដើរស្ពាយទូទឹកកកទម្ងន់៤០គីឡូ ឆ្លងកាត់ព្រៃចំងាយ១០គីឡូម៉ែត្រ ដើម្បីយកទៅឲ្យសិស្សនៅសាលាដាច់ស្រយាលបានប្រើប្រាស់ជាប្រយោជន៍រួម

    BY Khmernote Media March 7, 2020
    ទឹកចិត្តគ្រូបង្រៀន! ដើរស្ពាយទូទឹកកកទម្ងន់៤០គីឡូ ឆ្លងកាត់ព្រៃចំងាយ១០គីឡូម៉ែត្រ ដើម្បីយកទៅឲ្យសិស្សនៅសាលាដាច់ស្រយាលបានប្រើប្រាស់ជាប្រយោជន៍រួម

    ម៉ាឡេស៊ី៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវវីដេអូគួរឲ្យរំជួលចិត្តមួយដោយ លោកគ្រូបង្រៀនមួយរូបបានដើរស្ពាយទូទឹកកកដើរកាត់ព្រៃរយៈពេល៨ម៉ោង ដើម្បីយកទៅឲ្យសិស្សសាលានៅតាមតំបន់ដាច់ស្រយាលបានប្រើប្រាស់ជាប្រយោជន៍រួម។ លោកគ្រូឈ្មោះ Cikgu Harry កំពុងបង្រៀននៅ Sekolah Kebangsaan Longkogungan Penampang ក្នុងតំបន់ Sabah បានស្ពាយទូទឹកកកមានទម្ងន់ ៤០គីឡូ ដើរឆ្លងកាត់ព្រៃ ១០គីឡូម៉ែត្រ ចំណាយរយៈពេល៨ម៉ោង ដើម្បីបានទៅដល់សាលា។

    លោកគ្រូ Cikgu Harry បានប្រាប់សារព័ត៌មាន Harian Metro នៅក្នុងបទសម្ភាសន៍មួយថាផ្លូវតែមួយគត់ទៅកាន់ SK Longkogungan គឺធ្វើដំណើរដោយថ្មើរជើង។ លោកពន្យល់ថា៖ “ផ្លូវតែមួយគត់ទៅសាលារៀនគឺឆ្លងកាត់ព្រៃភ្នំនិងទន្លេមួយចំនួនដែលជាមូលហេតុដែលគ្មានមធ្យោបាយធ្វើដំណើរណាមួយអាចទៅដល់បាន”។

    នៅក្នុងសាលាបឋមសិក្សាមានសិស្សសរុបចំនួន ១១ នាក់ ក្នុងនោះសិស្ស ៩ នាក់ស្នាក់នៅក្នុងបន្ទប់នៅសាលារៀនព្រោះផ្ទះមានចំងាយនៅឆ្ងាយពីសាលា។ លោកគ្រូរូបនេះបានបន្តថា គាត់តែងតែនាំយកនូវគ្រឿងផ្គត់ផ្គង់និងគ្រឿងទេសបន្ថែម នៅពេលគាត់មកលេងទីក្រុងនៅចុងសប្តាហ៍។

    ចំណែកទូទឹកកកដែលស្ពាយមករាប់គីឡូដីនេះ គឺជាការរៃអង្គាសថវិកាគ្នារបស់គ្រូប្រចាំសាលា ពួកគាត់ចង់អោយអាហារដែលសិស្សត្រូវការជាញឹកញាប់ដូចជា សាច់មាន់ ត្រីនិងបន្លែ អាចរក្សាទុកបានយូរ។ លោកគ្រូក៏បន្តថា “ផែនការនេះត្រូវបានគ្រោងទុកជាយូរមកហើយពីព្រោះវាមិនងាយស្រួលទេដែលត្រូវយកទូទឹកកកដែលគ្មានផ្លូវសម្រាប់យានយន្តអាចធ្វើដំណើរឆ្លងកាត់បាន”។

    បន្ទាប់ពីដឹងថាវីដេអូនោះបានល្បីពេញបណ្តាញសង្គមលោកគ្រូក៏បានថ្លែងអំណរគុណ អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតដែលបានជួយផ្តល់ជំនួយ។ ជាចុងក្រោយលោកក៏សង្ឃឹមថាថ្នាក់ដឹកនាំអាចសាងសង់ផ្លូវមួយដើម្បីអនុញ្ញាតឱ្យរថយន្តទៅដល់សាលារៀននាពេលអនាគត៕

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay