ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា ខំធ្វើដំណើរតាំងពីប៉ោយប៉ែតមកភ្នំពេញ ទាំងហើមជើង ព្រោះគិតថាមានគេផ្ញើអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់

    BY Khmernote Media March 7, 2020
    ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា ខំធ្វើដំណើរតាំងពីប៉ោយប៉ែតមកភ្នំពេញ ទាំងហើមជើង ព្រោះគិតថាមានគេផ្ញើអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់

    ជារឿងមួយគួរឲ្យសោកស្តាយ ដោយមានករណីបោកប្រាស់តាមទូរស័ព្ទដៃ ដោយជនបោកប្រាស់នោះបានទូរស័ព្ទមកកាន់ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដោយថានឹងផ្ញើអីវ៉ាន់ពីអូស្ត្រាលីមកកាន់មូលនិធិនៅកម្ពុជា ដោយតម្រូវឲ្យចំណាយទឹកប្រាក់៥ពាន់ដុល្លារទើបទទួលអីវ៉ាន់បាន។

    យ៉ាងណាមិញស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ក៏បានធ្វើដំណើរតាំងពីប៉ោយប៉ែតមកដល់ភ្នំពេញ ទាំងហើមជើង ដើម្បីមកទទួលអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់ ដោយពេលលោកទៅដល់ភ្នំពេញ ត្រូវបានខាងគយប្រាប់ថាមិនមានអីវ៉ាន់ទេ ហើយជាសំណាងលោកក៏មិនបានផ្ញើប្រាក់ដូចអ្វីដែលជនបោកប្រាស់បានឲ្យធ្វើ។ ដោយក្រុមការងារនៃគ្រួសារដុនបូស្កូកម្ពុជា បានសម្តែងការខឹងសម្បារនឹងជនបោកប្រាស់ និងអាណិតដល់ស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដែលខំធ្វើដំណើរឆ្ងាយទាំងឈឺជើង ហើយក្រុមការងារក៏បានដាក់ពាក្យបណ្តឹងរួចហើយដែរ។

    នេះជាការសរសេររៀបរាប់របស់ Donbosco Cambodian’s Family បានឲ្យដឹងថា​​៖ “06/03/2020 អាណិតលោកឪពុកខ្លោចចិត្ត​ពួកបោកប្រាស់បានcalled កុហកលោកឪពុកJohn Visserថា​ខាងAustralia ផ្ញើឥវ៉ាន់​donation អោយគាត់។ ដូច្នេះគាត់ត្រូវចំណាយប្រាក់5000$ទើបទទួលឥវ៉ាន់បាន ខ្ញុំប្រាប់បានលោកឪពុកថាគេបោកគាត់តែគាត់អត់ជឿ។ ពេលមកដល់ព្រលានយន្តហោះទៅជួបគយ។ ខាងគយប្រាប់ថាគ្មានអីវ៉ាន់ដុនបូស្កូទេ។សូមអរគុណលោកឃុត​ សារឿន ដែលបានជួយ។ លោកឪពុកហើមជើងទាំងសងខាងសូមសិស្សចាស់ទាំងអស់សួរសុខទុក្ខលោកផង។ បញ្ជាក់បន្ថែមទៀតថា លោកពុកពុំទាន់បាន វេរលុយអោយជនបោកប្រាស់នោះឡើយ”។

    សូមបញ្ជាក់ថាអង្គការ​​មូល​និធិកុមារ​ ដុន បូស្កូកម្ពុជា(DBCF)ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ ដុន បូស្កូកម្ពុជា(DBFC)​ដែល​ជួយ​ទ្រ​ទ្រង់​កុមារ​អោយ​ចេញ​ផុត​ពី​សហគមន៍​ដែល​ងាយ​រង គ្រោះ​អោយមាន​ឧកាស​​ទួលបាននូវ​ការ​សិក្សា​។ មាន​កុមារ​ជាង ៥០០០០ នាក់​ដែល​បាន​ទទួល​ការ​អប់រំ​​ពី​មូល​និធិ ដុន បូស្កូកម្ពុជា ( DBFC ) និង​មាន​យុវជន​ជាង​ ១០០០០ នាក់ដែល​បានទទួល​ការ​អប់រំ​​ជំនាញ ដែល​ពួក​គេ​អាចយក​ទៅ​រក​ការងារ​ធ្វើ ដើម្បី​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ពួកគេ ( ១៩៩១ – ២០១៣ )៕

    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay