ព័ត៌មានជាតិ
BREAKING NEWS – ក្រសួងសុខាភិបាល ប្រកាសថា មានបុរសខ្មែរម្នាក់បានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុន
BY Khmernote Media
March 7, 2020
ខេត្តសៀមរាប៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ COVID-19 នៅខេត្តសៀមរាប។ នៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការប្រកាសជាសាធារណៈថា នៅក្នុងចំណោមមនុស្ស៤នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន គឺក្រុមគ្រូពេទ្យបានរកឃើញថាមានបុរសកម្ពុជាម្នាក់អាយុ៣៨ឆ្នាំបានបង្ហាញភាពវិជ្ជមាននៃវីរុស COVID-19 ចំណែកឯ៣នាក់ទៀតមានលទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឲ្យដាច់ដោយឡែកតាមដានបន្តទៀត៕

អត្ថបទ៖ សេម