ព័ត៌មានជាតិ
កុំភ័យរឿងខ្វះអង្ករ រឺអង្ករឡើងថ្លៃ ! ក្រសួងពាណិជ្ជកម្មប្រកាសដាក់លក់អង្ករ ចាប់ពីថ្ងៃ ៩ មីនា នៅតាមទីតាំងទាំងអស់នេះ
BY Khmernote Media
March 7, 2020
នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានធ្វើសន្និសិទកាសែតបន្ទាន់មួយទាក់ទងនឹងបច្ចុប្បន្នភាពនៃជំងឺ COVID-19 ដោយក្រសួងបានបញ្ជាក់ថាមានជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិជប៉ុន បានរកឃើញថាមានផ្ទុកមេរោគ COVID-19 ហើយគាត់ជាពលរដ្ឋខ្មែរដំបូងបំផុតដែលផ្ទុកមេរោគមួយនេះ។

ដោយសារតែមានភាពភ័យខ្លាចពីសំណាក់ពលរដ្ឋខ្មែរ គឺពួកគាត់បានសម្រុកទៅទិញសម្ភារៈក៏ដូចជាគ្រឿងបរិភោគ រួមមានអង្ករ ត្រីខ មី និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដែលនាំអោយមានជនឆ្លៀតឱកាសនិយមមួយចំនួនដំឡើងថ្លៃអង្ករ។ ដោយសារតែហេតុនេះហើយ ក្រសួូងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ កុំមានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដោយក្រសួងបានរៀបចំជាមួយនឹង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រដ ដើម្បីដាក់លក់អង្ករជាមួយតំលៃធម្មតា។ សូមសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ

