ព័ត៌មានជាតិ
បងប្អនណាបាត់កូនក្មួយ ប្អូន ចៅ ដែលមានភិនភាគដូចនេះ សូមមកយកនៅសាលាខណ្ឌច្បារអំពៅ ព្រោះសន្តិសុខប្រទះឃើញឈតែឯងគល់ស្ពានច្បារអំពៅ និងមិននិយាយស្តីអ្វីឡើយ
BY Khmernote Media
March 8, 2020
រាជធានីភ្នំពេញ ៖ ដំណឹងស្វែងរកបងប្អូនឪពុកម្តាយ ក្មេងប្រុសម្នាក់នេះ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ បានប្រទះឃើញ អង្គុយតែឯងនៅម្ដុំគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ក្បែរផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
នេះបើតាមលោកពូ គ្រី ហុច អនុប្រធានផ្សារច្បារអំពៅ បានអោយដឹងនៅមុខននេះបន្តិច បើបងប្អនណាបាត់កូនក្មួយ ប្អូន ចៅដែលមានភិនភាគដូចខាងលើសូមមកយកនៅសាលាខណ្ឌច្បារអំពៅ នាវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះ ។ សូមជួយចែករំលែកបន្តផង! សូមអរគុណ

អត្ថបទ៖ បងម៉េង ខ្មែរណូត